ប្រជាជនរាប់លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងលក្ខខណ្ឌអាកាសធាតុដ៏លំបាក និងបញ្ហាជាច្រើនទៀតកាលពីថ្ងៃអង្គារ (២៤ ធ្នូ) ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យណូអែល ដោយព្យុះបានគំរាមកំហែងដល់ការរំខានកាន់តែខ្លាំងក្នុងពេលធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំ។

នៅឆ្នេរភាគខាងកើត ព្យុះទីមួយនៃរដូវរងា បានគ្របដណ្តប់ទីក្រុងនានារាប់ចាប់ពីបូស្តុន (Boston) ទៅដល់បាល់ទីម័រ (Baltimore) ជាមួយនឹងសំណុំទឹកកក និងព្រិល។ ទន្ទឹមនឹងនោះ អ្នកស្រុករដ្ឋកាលីហ្វ័រនីញ៉ា (California) កំពុងបោសសម្អាតកម្ទេចកម្ទី បន្ទាប់ពីព្យុះដែលនាំមកដោយកម្លាំងខ្យល់ព្យុះសង្ឈរា បានបង្កឱ្យមានទឹកជំនន់ និងរលកធំៗកាលពីថ្ងៃចន្ទ ដោយបានសម្លាប់បុរសម្នាក់។

អាកាសធាតុមិនមែនជារឿងតែមួយគត់ដែលប៉ះពាល់ដល់ការធ្វើដំណើរកាលពីថ្ងៃអង្គារទេ ដោយបញ្ហាបច្ចេកវិទ្យាបានដាក់ភាពតានតឹងកាន់តែខ្លាងបន្ថែមទៀត ខណៈប្រជាជនអាមេរិករាប់លាននាក់ប្រញាប់ប្រញាល់ទៅកាន់គោលដៅរបស់ពួកគេ បន្ទាប់ពីការបញ្ឈប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ។ ការផ្អាកជើងហោះហើរនោះត្រូវបានដកចេញវិញប្រហែលមួយម៉ោងក្រោយមក ប៉ុន្តែការពន្យារពេលជាច្រើននៅតែមាន៕
