ការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសអ៊ីស្រាអែល កំពុងហៅក្រុមអ្នកចរចាបទឈប់បាញ់របស់ខ្លួនពីប្រទេសកាតាមកវិញ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីខាងលើ បានបន្ថែមថា ការចារបទឈប់បាញ់នៅសប្ដាហ៍នេះ ទទួលបានលទ្ធផលប្រកបដោយអត្ថន័យ។

ក្រុមចរចាដែលរួមមានបុគ្គលិកជាន់ខ្ពស់មកពីអង្គភាពចាករកម្ម Mossad និងកងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងត្រូវវិលត្រលប់ទៅអ៊ីស្រាអែលវិញ បន្ទាប់ពីការចរចារដ៏តឹងរ៉ឹងមួយសប្តាហ៍ស្តីពីការដោះលែងចំណាប់ខ្មាំងពីតំបន់ហ្កាហ្សា។

ទង្វើរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ កើតមានឡើងបន្ទាប់ពីមានរបាយការណ៍ថ្មីៗអំពីវឌ្ឍនភាពក្នុងការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលជំរុញឱ្យមានក្តីសង្ឃឹមនៃរបកគំហើញនាពេលខាងមុខ។
ប្រភពដដែលខាងលើបាននិយាយថាក្រុមនេះត្រូវមកប្រទេសវិញជាការដកឃ្លាសម្រាប់ការពិភាក្សាផ្ទៃក្នុងនៅប្រទេសអ៊ីស្រាអែល ទាក់ទងនឹងការបន្តការចរចាដើម្បីនាំយកចំណាប់ខ្មាំងរបស់យើងមកផ្ទះវិញ ។
សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា កំពុងសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ យោងតាមព័ត៌មានរបស់អ៊ីស្រាអែល នៅតែមានចំណាប់ខ្មាំងប្រហែល១០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ទោះបីជាគេមិនដឹងថាមានមនុស្សប៉ុន្មាននាក់នៅមានជីវិតក៏ដោយ៕