UN៖ មេដឹកនាំជាង ១០០ប្រទេសនឹងប្ដេជ្ញាបញ្ឈប់ និងស្រោចស្រង់ព្រៃឈើដែលបានបាត់បង់ និងការរិចរិលដីនៅត្រឹមឆ្នាំ២០៣០ នៅក្នុងកិច្ចព្រមព្រៀងនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្ដីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ ឬ COP26 ដំណាក់កាលដំបូង។

លោកនាយករដ្ឋមន្ត្រី Boris Johnson នឹងរៀបចំព្រឹត្តិការណ៍មួយនៅឯមជ្ឈមណ្ឌល SEC Campus ក្នុងទីក្រុង Glasgow នៃដែនដីស្កុតឡិនរបស់អង់គ្លេសនៅថ្ងៃអង្គារនេះ ជាទីដែលមេដឹកនាំដែលប្រទេសរបស់ពួកគេមានចំនួន ៨៥% នៃព្រៃឈើពិភពលោកនឹងធ្វើការសន្យាដែលត្រូវបានគាំទ្រដោយមូលនិធិសាធារណៈ និងឯកជនជិត ១៤ពាន់លានផោន។ បណ្ដាប្រទេសដែលលាតសន្ធឹងពីព្រៃភាគខាងជើងនៃប្រទេសកាណាដា និងរុស្ស៊ីរហូតទៅដល់ព្រៃទាក់ទាញទឹកភ្លៀងត្រូពិកនៃប្រទេសប្រេស៊ីល កូឡុំប៊ី ឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនឹងគាំទ្រសេចក្តីប្រកាសរបស់មេដឹកនាំ Glasgow ស្តីពីការប្រើប្រាស់ព្រៃឈើ និងដី។ ព្រៃឈើសរុបរួមគ្នាសម្រាប់តំបន់នេះមានផ្ទៃដីជាង ១៣លានគីឡូម៉ែត្រក្រឡា។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំពិភពលោកត្រូវបានជំរុញឱ្យបន្តទៅមុខជាជាងការកាប់បំផ្លាញព្រៃឈើ ដោយអះអាងថា ជម្រកទាំងអស់ត្រូវតែត្រូវបានទទួលការការពារ ប្រសិនបើគោលដៅអាកាសធាតុឆ្នាំ២០៣០ នឹងសម្រេចបាន។ ព្រៃឈើស្រូបយកប្រហែលមួយភាគបីនៃការបូនឌីអ៊ុកស៊ីត ឬ CO2 សកលដែលបានបញ្ចេញពីការដុតឥន្ធនៈហ្វូស៊ីលជារៀងរាល់ឆ្នាំ ប៉ុន្តែការបាត់បង់ព្រៃឈើក្នុងមួយនាទីស្មើនឹងទំហំតារាងបាល់ទាត់ចំនួន ២៧តារាង៕
អត្ថបទ៖ សុខមាន