សមាជិកនៃសហគមន៍ប្រកាន់តឹងផ្នែកសាសនារបស់អ៊ីស្រាអែល បានប៉ះទង្គិចជាមួយនគរបាលក្នុងអំឡុងពេលតវ៉ាប្រឆាំងបទបញ្ជាកែណ្ឌកងទ័ពនៅជិតទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ។

តុលាការកំពូល បានចេញសេចក្តីសម្រេចកាលពីខែមិថុនាថា ក្រសួងការពារជាតិ ពុំអាចផ្តល់ការលើកលែងតទៅទៀតឡើយ ដល់និស្សិតជនជាតិជ្វីហ្វ ពីការកែណ្ឌយោធា ជាការរៀបចំមួយចាប់តាំងពីពេលនៃការបង្កើតអ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨ ដែលនៅពេលនោះ ចំនួននៃក្រុមអ្នកប្រកាន់តឺងផ្នែកសាសនា មានចំនួនតិចតួច។

នៅក្នុងខែវិច្ឆិកា ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា សមាជិក៧.០០០នាក់ នៃសហគមន៍នឹងទទួលបានការផ្តល់ដំណឹងជាបន្តបន្ទាប់។ នៅក្នុងខែកក្កដា យោធា បានកែណ្ឌក្រុមអ្នកប្រកាន់តឹងផ្នែកសាសនាចំនួន១.០០០នាក់ ។
មេដឹកនាំសហគមន៍អ្នកប្រកាន់តឹងផ្នែកសាសនាដែលបានកើនឡើងយ៉ាងឆាប់រហ័ស បាននិយាយថា ការបង្ខំឲ្យនិស្សិតចូលបម្រើរួមជាមួយជនជាតិអ៊ីស្រាអែលខាងផ្លូវលោក រួមទាំងស្ត្រីផងដែរ បង្កហានិភ័យដល់ការបំផ្លាញអត្តសញ្ញាណរបស់ពួកគេ ជាជនជាតិជ្វីហ្វសាសនា។