តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅថ្ងៃនេះ បានបង្ហោះរូបភាពកុមារតូច១សន្លឹកបានចូលរៀនវិញ ដោយមានពាក់កាតចាក់វ៉ាក់សាំង ដាក់ថង់ព្យួរជាប់នឹងអាវរបស់ខ្លួន ដោយសម្តេចតេជោ បានបញ្ជាក់ក្នុងខ្លឹមសារ ទាំងស្រុងថា ៖ «ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន?តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ
បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។សូមជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចំរើននិងរៀនសូត្របានល្អ៕ »
សូមបញ្ជាក់ថា កុមារតូចដែលសម្តេចតេជោបានបង្ហោះនេះ មាន
ឈ្មោះគង់ សីហា អាយុ៧ឆ្នាំ រៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
