មហាសន្និបាត UN អនុម័តសន្ធិសញ្ញាសំខាន់ ប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

2024/12/25 09:12:44 pm        246

មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអនុម័តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាសន្ធិសញ្ញាពិភពលោកដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបនេះ។ វាជាសន្ធិសញ្ញាយុត្តិធម៌ឧក្រិដ្ឋកម្មអន្តរជាតិដំបូង ដែលត្រូវបានចរចាក្នុងចំណោមប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ រយៈពេលជាង ២០ ឆ្នាំមកនេះ។

អនុសញ្ញាដែលជាចំណងផ្លូវច្បាប់ ទទួលស្គាល់ហានិភ័យសំខាន់ៗបង្កឡើងដោយការប្រើប្រាស់មិនត្រឹមត្រូវនៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដែលផ្តល់ឱកាសឱ្យមានសកម្មភាពឧក្រិដ្ឋកម្មនានា ពុំធ្លាប់មានពីមុនមក។

វាបង្ហាញពីផលប៉ះពាល់អវិជ្ជមាន ដែលឧក្រិដ្ឋកម្មបែបនេះ អាចមានទៅលើរដ្ឋ សហគ្រាស និងសុខុមាលភាពរបស់បុគ្គល និងសង្គម ហើយផ្តោតសំខាន់លើការការពារពួកគេពីបទល្មើសដូចជា ភេរវកម្ម ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុតាមអ៊ីនធឺណិត។

ឯកសារនេះ ក៏ទទួលស្គាល់ពីផលប៉ះពាល់កើនឡើងពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតលើជនរងគ្រោះ និងផ្តល់អាទិភាពចំពោះយុត្តិធម៌ ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ។ វាក៏បញ្ជាក់អំពីតម្រូវការសម្រាប់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការសហការក្នុងចំណោមរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា អនុសញ្ញានេះ នឹងបើកឱ្យមានការចុះហត្ថលេខានៅក្នុងពិធីផ្លូវការមួយ ដែលទីក្រុងហាណូយប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ ហើយនឹងចូលជាធរមានក្នុងរយៈពេល៩០ថ្ងៃបន្ទាប់ពីការផ្តល់សច្ចាប័នដោយប្រទេសហត្ថលេខីទី៤០។

ដោយស្វាគមន៍ចំពោះការអនុម័តអនុសញ្ញាជាប្រវត្តិសាស្ត្រនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញជំនឿរបស់លោកថា សន្ធិសញ្ញាថ្មីនេះ នឹងធ្វើឲ្យប្រសើរសុវត្ថិភាពតាមអ៊ីនធឺណិត និងបានអំពាវនាវឱ្យរដ្ឋទាំងអស់ចូលរួម។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        62
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        390
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        438

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ

2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm