រដ្ឋបាលក្រុងកំពង់ឆ្នាំង បកស្រាយចម្ងល់ប្រជាពលរដ្ឋ ពាក់ព័ន្ធការយកថ្លៃសេវាដឹកជញ្ជូនសំរាម

2024/12/25 10:10:23 pm        141

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានស្រាយបំភ្លឺនឹងចម្ងល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការយកតម្លៃយកសេវាដឹកជញ្ជូនសំរាម ថ្លៃជាងមុន និងមានផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងប្រមាណជាង៨ពាន់ខ្នងផ្ទះទៀត មិនទាន់ចូលរួមភ្ជាប់សេវាដឹកជញ្ជូននៅឡើយ ខណៈជិត២ពាន់ខ្នងផ្ទះបានចូលរួមភ្ជាប់សេវានេះរួចហើយ។

 ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ពួកគាត់មានការលំបាកដោយសារសេវាយកថ្លៃសំរាមពេលនេះ បានយកថ្លៃជាងលើកមុន ដែលពួកគាត់មិនអាចបង់ទៅរួច ព្រោះពីមុនយកតែជាង១ម៉ឺន តែពេលនេះ បានយកចាប់ពី៤ម៉ឺនទៅជាង៥ម៉ឺនរៀល និងអ្នកខ្លះយកថ្លៃលើសនេះទៅទៀត។ ករណីនេះ បានធ្វើអោយប្រជាពលរដ្ឋរអ៊ូរទាំខ្លាំងក្នុងរយៈពេលជិត១ខែមកនេះ ។

ដោយឡែកលោកអភិបាលក្រុងកំពង់ឆ្នាំងបានថ្លែងថា៖ អាជ្ញាក្រុងកំពង់ឆ្នាំង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង សំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការទុកដាក់សំរាម និងភ្ជាប់សេវាដឹកជញ្ជូនសំរាមអោយបានទាំងអស់គ្នា ដើម្បីសុខុមាលភាព សោភ័ណភាពក្រុង និងធ្វើអោយក្រុងស្អាតមានភ្ញៀវទេសចរ។ ចំពោះតម្លៃសេវាដឹកជញ្ជូនសំរាមនៅក្នុងក្រុងកំពង់ឆ្នាំង គឺអាជ្ញាធរក្រុងបានធ្វើឡើងតាមគោលការណ៍សមធម៌ ព្រោះមានអាជីវករមួយចំនួនដូចជាអ្នកលក់ទឹកអំពៅ អ្នកលក់ចាប់ហួយតូចៗ និងអ្នកលក់ដូង គាត់មានសំរាមច្រើនក្នុង១ថ្ងៃៗ តែចំណូលវិញបានតិច រដ្ឋបាលក្រុងសំរេចយកតាមភាពជាក់ស្តែង តែមិនបានអោយយកតាមការកំណត់នោះឡើយ។ ចំពោះគ្រឹះស្ថានធនាគារ ក្រុមហ៊ុនឯកជន សណ្ឋាគារ ផ្ទះសំណាក់ ស្ថានីយ៍លក់ប្រេង និងដេប៉ូលក់ប្រេង និងអាជីវកម្មធំតូច ត្រូវយកទៅតាមភាពជាក់ស្តែងដែរ ព្រោះមានកន្លែងខ្លះមានភ្ញៀវច្រើន និងកន្លែងខ្លះមានភ្ញៀវតិច កន្លែងខ្លះលក់ដាច់ និងមិនដាច់។ ដោយឡែកខ្នងផ្ទះប្រជាពលរដ្ឋធម្មតាវិញ គឺអោយយកតែ១១៥០០រៀលក្នុង១ខ្នងផ្ទះប៉ុណ្ណោះ។ 

ចំពោះបញ្ហាប្រឈមក្នុងការប្រមូលសំរាមក្នុងក្រុងកំពង់ឆ្នាំង គឺមានផ្ទះប្រជាពលរដ្ឋរស់នៅក្នុងក្រុងប្រមាណជាង១ម៉ឺនខ្នងផ្ទះ ដោយឡែកអ្នកភ្ជាប់សេវាដឹកសំរាមមានតែជិត២ពាន់ខ្នងផ្ទះ នៅសល់ជាង៨ពាន់ខ្នងផ្ទះទៀតមិនទាន់ចូលរួម ហើយសំរាមក្នុង១ថ្ងៃដែលបានកើតចេញពីខ្នងផ្ទះទាំងនោះមានប្រមាណពី៦០ទៅ៦៥តោន ចំណែកការដឹកជញ្ជូនវិញបានត្រឹមតែពី២០ទៅ២៥តោនប៉ុណ្ណោះ ដោយឡែកសំរាមចំនួន៤០តោនទៀតត្រូវបានប្រជាពលរដ្ឋយកទៅចោលពាសវាលពាសកាល ឬក៏ចោលក្នុងទឹកទនប្លេជាដើម៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm