ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសនេះ បាននិយាយថា មនុស្សរាប់សិបនាក់ ត្រូវបានគិតថា បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលផ្ទុកមនុស្សចំនួន ៧២នាក់ បានធ្លាក់ នៅក្នុងប្រទេសកាហ្សាក់ស្ថាន។
អាជ្ញាធរ បាននិយាយថា មនុស្ស ៦នាក់ ត្រូវបានគេរាយការណ៍ថា បានរួចផុតពីគ្រោះថ្នាក់នេះ។
ជើងហោះហើររបស់ក្រុមហ៊ុន Azerbaijan Airlines បានធ្វើដំណើរពីទីក្រុងបាគូ ( Baku) ក្នុងប្រទេសអាស៊ែរបៃហ្សង់ ទៅកាន់ទីក្រុង Grozny ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានប្តូរទិសដៅ ដោយសារអាកាសធាតុអ័ព្ទខ្លាំង។ យន្តហោះនេះ បានធ្លាក់ នៅជិតអាកាសយានដ្ឋាន Aktau របស់ប្រទេសកាហ្សាក់ស្ថាន ភាគខាងលិចនៃប្រទេសនេះ។
ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា សេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការ ដើម្បីពន្លត់អគ្គិភ័យ នៅកន្លែងធ្លាក់យន្តហោះនោះ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ទេ។