តា សាន់តាក្លូ ចែករំលែកក្ដីស្រឡាញ់ និងអំណោយ នៅទូទាំងពិភពលោក ខណៈបុណ្យណូអែល ចាប់ផ្ដើមនៅថ្ងៃនេះ

2024/12/25 11:09:39 pm        37


រូបភាពនៃលោកតា សាន់តាក្លូស ដែលបានចេញដំណើរនៅមុនបុណ្យណូអែលលើរទេះរុញទាញដោយសត្វរមាំង ដើម្បីចែកអំណោយដែលបង្កប់ដោយក្ដីស្រឡាញ់ នៅជុំវិញពិភពលោក ត្រូវបានបង្ហាញឲ្យឃើញ ខណៈពិធីបុណ្យណូអែលបានចាប់ផ្ដើមហើយ។

រូបភាពនោះ គឺទទួលបានពីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក និងបញ្ជាការយោធាកាណាដា នៅមូលដ្ឋានទ័ពអវកាស Peterson ក្នុងទីក្រុង Colorado Springs ដែលអស់រយៈពេល ៦៩ឆ្នាំ បានផ្តល់នូវរបាយការណ៍ដ៏គួរឲ្យរំភើប ក្នុងការតាមដាននូវសកម្មភាពព្រះបិតាបុណ្យណូអែល។

កាលពីថ្ងៃអង្គារ (ទី២៤ ខែធ្នូ) លោកស្រី Jennie Derenzis អ្នកនាំពាក្យ NORAD បាននិយាយថា៖ «លោកតា សាន់តា ធ្វើឡើងលើស្មារតីនៃពិធីបុណ្យណូអែល ដូច្នេះសកម្មភាពតាមដានរបស់រដ្ឋាភិបាល នឹងមិនប៉ះពាល់ដល់បេសកកម្មរបស់គាត់ឡើយ»។

គួរបញ្ជាក់ថា ទំនៀមទម្លាប់តាមដានសកម្មភាពរបស់លោកតា សាន់តា បានចាប់ផ្តើមនៅឆ្នាំ១៩៥៥ នៅពេលដែលការផ្សាយពាណិជ្ជកម្មលើទំព័រសារព័ត៌មាន នៅទីក្រុង Colorado Springs បានអញ្ជើញក្មេងៗឲ្យទូរសព្ទទៅនិយាយជាមួយលោកតា សាន់តា។

មុននឹងចាប់ផ្តើមការធ្វើដំណើរ ជុំវិញពិភពលោករបស់លោកតា ដើម្បីប្រគល់អំណោយដល់មនុស្សទាំងអស់ លោកតា សាន់តា បានស្វាគមន៍ហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នា នៅក្នុងភូមិសាន់តាក្លូស ក្នុងទីក្រុង Rovaniemi ភាគខាងជើងប្រទេសហ្វាំងឡង់។

អមការដោយជូនពរអ្នកដែលមានវត្តមាន និងអ្នកដែលកំពុងមើលការផ្សាយផ្ទាល់តាមអ៊ិនធរណិត ជាមួយនឹងពាក្យរីករាយថ្ងៃបុណ្យណូអែល លោកតា សាន់តា បានចេញដំណើរនៅក្នុងរទេះរុញដោយសត្វរមាំងរបស់គាត់ ដោយគ្រវីដៃទៅកាន់ហ្វូងមនុស្សនៅពេលគាត់ចេញដំណើរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm