អារ៉ាប៊ីសាអ៊ូឌីត និងនីហ្សេរីយ៉ា បានបើកកិច្ចពិភាក្សាកម្រិតខ្ពស់ ដើម្បីពិភាក្សាពីការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដោយផ្តោតលើបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ក៏ដូចជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ។
កិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រនេះ លោក Mohammed Al-Jadaan រួមមានគណៈប្រតិភូមកពីប្រទេសអាហ្រ្វិកដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Wale Edun និងរដ្ឋមន្ត្រីផែនការថវិកា និងសេដ្ឋកិច្ចលោក Abubakar Atiku Bagudu ។
កិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីជំរុញការ អភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ។
កិច្ចពិភាក្សានេះដែរ កើតឡើង នៅពេលដែលពាណិជ្ជកម្មរវាងនីហ្សេរីយ៉ា និងអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញពីអតុល្យភាពដ៏សំខាន់ ក្នុងឆ្នាំ ២០២៣ ដោយនីហ្សេរីយ៉ា បាននាំចេញទំនិញមានតម្លៃ ៧៦,២៩ លានដុល្លារ ទៅកាន់ព្រះរាជាណាចក្រនេះ ខណៈដែលការនាំចូលពីអារ៉ាប៊ីសាអ៊ូឌីត មានចំនួន ១,៥១ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យស្តីពីពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ។