អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានសុំអភ័យទោសជាសាធារណៈ ចំពោះសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិជុំវិញទង្វើរបស់លោក Donald Trump ដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ជាសញ្ញាការផ្លាស់ប្ដូរថ្នាក់ដឹកនាំអាមេរិកលោក Biden បានទទួលស្គាល់នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតបានទទួលរង នូវការទទួលខុសត្រូវជាច្រើនចំពោះការប្រែប្រួលអាកាសធាតុ ហើយបាននិយាយថា សកម្មភាពដែលបានធ្វើឡើងក្នុងទសវត្សរ៍នេះ ដើម្បីទប់ស្កាត់ការឡើងកំដៅភពផែនដីនឹងមានការសម្រេចចិត្ត ក្នុងការទប់ស្កាត់ជំនាន់ថ្មីពីការរងទុក្ខ។ ដោយឈរនៅចំពោះមុខមេដឹកនាំពិភពលោក ដែលកំពុងប្រមូលផ្តុំគ្នាក្នុងដែនដីស្កុតឡិន លោក Biden បានព្យាយាមបង្ហាញពីការចំណាយដ៏ធំសម្បើមនៃការកំណត់ការបំភាយកាបូន ដែលជាឱកាសដើម្បីបង្កើតការងារដោយការផ្លាស់ប្ដូរទៅជាថាមពលកកើតឡើងវិញ និងរថយន្តដើរដោយថាមពលអគ្គិសនី។
យ៉ាងណាក្ដី លោកក៏បានសុំអភ័យទោសផងដែរចំពោះការសម្រេចចិត្តរបស់អតីតប្រធានាធិបតី Donald Trump ក្នុងការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតួនាទីដែលសហរដ្ឋអាមេរិក និងប្រទេសអ្នកមានផ្សេងទៀតបានដើរតួក្នុងការរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ ចំពោះសកម្មភាពរបស់លោក Trump លោក Biden បាននិយាយថា "ខ្ញុំមិនគួរសុំទោសទេ ប៉ុន្តែខ្ញុំសុំទោសចំពោះការពិត ដែលសហរដ្ឋអាមេរិកកាលពីរដ្ឋបាលចុងក្រោយនោះ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយដាក់ពួកយើងឲ្យស្ថិតក្នុងស្ថានភាពលំបាកបែបនេះ។ ជាញឹកញាប់លោក Biden តែងរិះគន់ចំពោះវិធីសាស្ត្ររបស់រដ្ឋបាលចាស់របស់លោក Trump លើបញ្ហអាកាសធាតុ ប៉ុន្តែកន្លងមកពុំបានសុំទោសជាសាធារណៈទៅកាន់ពិភពលោកនោះទេ៕
អត្ថបទ៖ សុខមាន