ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី សម្លាប់មនុស្សម្នាក់ និងបង្ករបួស ១៥នាក់ នៅទីក្រុង Kryvyi Rih របស់អ៊ុយក្រែន

2024/12/25 11:13:09 pm        157


ក្រុមមន្ត្រីបាននិយាយថា មីស៊ីលបាលីស្ទិកមួយគ្រាប់ បានវាយប្រហារចំអគារផ្ទះល្វែងមួយខ្នង នៅទីក្រុង Kryvyi Rih ភាគកណ្ដាលប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ (ទី២៤ ខែធ្នូ) ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឲ្យមានអ្នករបួស ១៥នាក់ ក្នុងនោះ ៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មន្ត្រីអ៊ុយក្រែន បានថ្កោលទោសការវាយប្រហារនៅមុនបុណ្យណូអែល លើទីក្រុង ដែលជាស្រុកកំណើតរបស់ប្រធានាធិបតី លោក Volodymyr Zelenskiy។ ប្រធានរដ្ឋបាលយោធារបស់ទីក្រុង លោក Oleksandr Vilkul បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «បុគ្គលមានចិត្តឃោរឃៅ បានវាយប្រហារដោយផ្ទាល់លើប្លុកលំនៅឋាន ៤ជាន់ដែលមាន ៣២បន្ទប់»។

ចំណែកលោកអភិបាល Serhiy Lysak បាននិយាយថា បុរសម្នាក់ដែលរាងកាយរបស់គេត្រូវបានទាញចេញពីក្រោមគំនរបាក់បែក មិនអាចមានជីវិតឡើងវិញដោយសារការជួយពីក្រុមគ្រូពេទ្យបឋមសង្គ្រោះឡើយ។ រីឯលោក Vilkul បន្ទាប់មកបានប្រាប់បន្ថែមថា ស្ត្រីម្នាក់ត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីនៅក្រោមគំនរបាក់បែករយៈពេល ៤ម៉ោង។

មន្ត្រីទទួលពាក្យបណ្ដឹងពលរដ្ឋផ្នែកសិទ្ធិមនុស្សរបស់អ៊ុយក្រែន លោក Dmytro Lubinets បានសរសេរនៅលើ Telegram ថា៖ «ខណៈពេលដែលប្រទេសផ្សេងទៀត នៅជុំវិញពិភពលោក កំពុងប្រារព្ធពិធីបុណ្យណូអែលយ៉ាងរីករាយ ប្រជាជនអ៊ុយក្រែនឯណេះវិញ កំពុងបន្តទទួលរងនូវការវាយប្រហារដោយរុស្ស៊ីឥតឈប់ឈរ»។

លោកអភិបាល Lysak បានបង្ហោះរូបថតអ្នកជួយសង្គ្រោះ កំពុងលូនតាមគំនរបាក់បែកដ៏ធំ ដោយទាញយកមនុស្សដែលគ្របដោយធូលី ហើយដាក់ពួកគេក្នុងរថយន្តសង្គ្រោះបន្ទាន់។ ទីក្រុង Kryvyi Rih គឺជាទីក្រុងផលិតដែក ដែលប្រជាជន នៅមុនសង្គ្រាម មានជាង ៦០០.០០០នាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm