ប្រធានគណបក្សខ្មែរតែមួយហៅទណ្ឌិតក្បត់ជាតិបីជំនាន់ថាជា​អ្នកនយោបាយប្រើគំនុំសងសឹក​ធ្វើជាដើមទុន​បោកប្រាស់​ពលរដ្ឋ

2024/12/25 11:32:30 pm        218

ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានហៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី​ថា​ ជាអ្នក​នយោបាយ​ប្រើ​គំនុំ​សង​សឹកផ្ទាល់ខ្លួនធ្វើជាដើមទុននយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីបម្រើ​មហិច្ឆតា​ចរិត​នយោបាយ​របស់​ខ្លួន​ក្នុងការដុតកំហឹង ញុះញង់ ឆ្គិះឆ្គៀល ចាក់រុកឱ្យខ្មែរស្អប់ខ្មែរ និងចង់ឱ្យខ្មែរ​ចេះ​លាប​ពណ៌​គ្នា​ទៅវិញ​ទៅមក។

លោក គុជ លី បានថ្លែងថា៖«ប្រវត្តិ សម រង្ស៊ី ធ្វើនយោបាយជាមួយ​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​នៅ​អំឡុង​ឆ្នាំ​១៩៩៤​ តែក្រោយគណបក្សបានដេញចេញពីបក្ស ដោយសារតែគាត់មានគំនិតជ្រុលនិយម ហើយ​គាត់​បាន​ទៅ​បង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សជាតិខ្មែររហូតមកដល់បាត់បង់បក្ស រលំរលាយបក្សអស់ គឺ​ដោយ​សារ​តែគាត់មានគំនិតជ្រុលនិយម គំនិតសងសឹកនិយម ដោយសារឱពុកគាត់ធ្លាប់ក្បត់ជាតិ ខ្លួន​ឯង​មាន​​ឈាមជ័រដែលមាននាមត្រកូលក្បត់ជាតិតពូជតែម្ដង»។

លោកបានហៅទណ្ឌិត សម រង្ស៊ី ជាអ្នក​នយោបាយ​ដែល​ប្រើ​គំនុំ​សង​សឹក​ជា​ខ្សែ​បន្ទាត់​កំណត់​ទិស​ដៅ​នយោបាយ​របស់ខ្លួន។ ក្រោយពីការចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីផ្ទាល់ខ្លួន គឺ​ដើម្បី​សង​សឹកចំពោះហ្វ៊ុនស៊ិនប៉ិច បន្ទាប់មកបាន​ធ្វើ​ឱ្យ​គណបក្ស​រាជា​និយម​មួយ​នេះ​ស្ទើ​តែ​រលាយ​ទាំង​ស្រុង​។

លោកបន្ថែមថា ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី សុខចិត្តឱ្យសម្ដេចតេជោ ហ៊ុន សែន ខ្ចីដៃប្រើតាមចិត្ត គឺ​ដើម្បី​ឱ្យ​តែបានបំផ្លាញគណបក្សរាជានិយមចោល។ ការបំផ្លាញបក្សរាជនិយមមួយនេះ វាមិន​មែន​ត្រឹមតែ​ជា​គំនុំ​​សងសឹកជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិប៉ុណ្ណោះទេ ប៉ុន្ដែគឺ​ជាការ​ស្រាយ​គំនុំ​របស់​ឪពុក​ខ្លួន​ដែល​ត្រូវ​បាន​សម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។

គណបក្ស​ខ្មែរតែមួយបានមើលឃើញថា កន្លងមកក្រុម​ជ្រុល​និយម​ទាំង​នេះ​បាន​បង្កើត​អង្គការ​ចាត់​តាំង​ប្រកាស​កៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត ប៉ះ​ពាល់​ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ និង​ចលាចល​ដល់​ប្រជាពលរដ្ឋ​។

លោក គុជ លី ថ្លែងថា ក្រុមនេះបានដុតរោលប្រជាជាតិ ហើយ​ព្យាយាម​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។

ចំពោះ​ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ លោកបានចាត់ទុកថា គឺជា​ចេតនា​ខុស​ច្បាប់​ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោល ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស។

ភ័ស្តុតាង​ទាំងអស់នេះសុទ្ធតែជារឿងអកុលណាស់សម្រាប់ប្រទេសកម្ពុជាដែលមានអ្នកនយោបាយដូចជា សម រង្ស៊ីនេះ ពីព្រោះ​គាត់​ធ្វើ​ឱ្យ​ខ្មែរ​បាត់​បង់​ពេល​វេលា​យ៉ាង​ច្រើន​តាមរយៈ​ការ​បង្ក​ព្យុះ​ភ្លៀង​របស់​អ្នក​នយោបាយ​ដែល​ជា«ជនបម្រើបរទេស»រូបនេះ។ ដូច្នេះដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និង​បង្កើន​ជីវភាព​គ្រួសារ​ឱ្យ​បាន​រុង​រឿង​ដល់​ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​នាំ​គ្នា​កម្ចាត់​ជន​ចង្រៃ​ប្រភេទនេះ​កុំ​ឱ្យ​មាន​ឱកាស​ធ្វើ​ព្យុះភ្លៀងតទៅទៀត។

ក្នុងន័យនេះ លោកបានស្នើឱ្យរាជរដ្ឋាភិបាលត្រូវតែបង្កើតឱ្យមានច្បាប់ភេរវកម្មឱ្យបានឆាប់ ដើម្បី​ការពារ​សន្ដិភាព ស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។ ពង្រឹងកិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ដោយ​ស្មើភាព​ គោរពឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និង​ប្រជាជន​កម្ពុជា។

ពលរដ្ឋខ្មែរ ត្រូវតែឈរយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹង «បុគ្គល​បរទេស​និយម» ទាំងនេះឱ្យវិនាសចេញពីឆាកនយោបាយកម្ពុជាក្នុងការថែរក្សាកាពារសុខសន្តិភាព និង​ភាព​ថ្គុងថ្កើងរុងរឿងរបស់ជាតិ និងប្រជាជនខ្មែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm