នៅថ្ងៃពុធនេះ ពលរដ្ឋទីក្រុងគីវ នាំគ្នារត់ជ្រកនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ក្រោយយោធាអ៊ុយក្រែនប្រកាសអាសន្នការវាយប្រហារតាមច្រកអាកាសនៅទូទាំងប្រទេស ជាការឆ្លើយតបនឹងការវាយប្រហាររបស់មីស៊ីលតម្រង់គោលដៅរុស្ស៊ី ។
ក្រុមគ្រួសារជាមួយកូនៗ និងសត្វចិញ្ចឹមរបស់ពួកគេ បានអង្គុយ ឬសម្រាកលើកន្ទេលក្នុងស្ថានីយ៍រថភ្លើងក្រោមដី នៅព្រឹកថ្ងៃបុណ្យណូអែលនេះ ។
រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន និងក្រុមមន្រ្តីក្នុងស្រុក និយាយថា រុស្ស៊ី បានបើកការវាយប្រហារលើប្រព័ន្ធថាមពលអ៊ុយក្រែន និងទីក្រុងជាច្រើនទៀតនៅតំបន់ភាគខាងកើត ដោយប្រើប្រាស់មីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលីស្ទិក នៅព្រឹកថ្ងៃពុធនេះ ។
រុស្ស៊ី បានវាយប្រហារប្រព័ន្ធថាមពលអ៊ុយក្រែន ហើយរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ពួកគេលើវិស័យថាមពលអ៊ុយក្រែន ចាប់តាំងពីនិទាឃរដូវឆ្នាំ ២០២៤នេះ ធ្វើឲ្យខូចខាតជិតពាក់កណ្តាលនៃសមត្ថភាពផ្តល់ថាមពលរបស់ពួកគេ ហើយនិងបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីច្រើនម៉ោងនៅទូទាំងប្រទេស ។
ក្រុមហ៊ុនថាមពលឯកជនធំបំផុត DTEK របស់អ៊ុយក្រែន បាននិយាយថា ទីតាំងផលិតថាមពលរបស់ពួកគេ ក្លាយជាគោលដៅ អំឡុងការវាយប្រហារនេះ បណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់សម្ភារៈថាមពល ៕