ក្រសួងការពារជាតិទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិទួរគី លោក Yasar Guler និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសស៊ីរី និងបញ្ហាសន្តិសុខ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ការសន្ទនាតាមទូរស័ព្ទ បានធ្វើឡើងរវាងរដ្ឋមន្ត្រីការពារជាតិទួរគី លោក Yasar Guler និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃទី ២៤ ខែធ្នូ។ ភាគីទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាការពារជាតិ និងសន្តិសុខក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសស៊ីរី»។
នាពេលមុននេះ មន្ត្រីទួរគី បានទាមទារថា អង្គការប្រដាប់អាវុធឃើដ នៅក្នុងប្រទេសស៊ីរី ដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាក្រុមភេរវករ គួរតែបញ្ឈប់ប្រតិបត្តិការ និរំសាយចោលដោយខ្លួនឯង។ ប្រទេសទួរគី បាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួយអាជ្ញាធរស៊ីរីថ្មី ជាមួយនឹងរឿងនោះ។ ទីក្រុងអង់ការ៉ា បានរិះគន់ជាយូរមកហើយអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអង្គការទាំងនេះ ដោយទទូចថា វាគួរតែត្រូវ បញ្ឈប់។
