បាល់ទាត់៖ ក្រុមនាំមុខគេនៅ Premier League តោខៀវ Chelsea នឹងមិនមានវត្តមាន Mason Mount មួយរូបទៀតក្នុងដំណើរទៅទឹកដី Malmo ប្រកួតទី៤ ក្នុងពូល H ក្របខណ្ឌ UEFA Champions League។ ខ្សែបម្រើអង់គ្លេសរូបនេះអវត្តមានដោយសារមានជំងឺ ដែលធ្វើឱ្យ Chelsea យប់នេះនឹងអវត្តមានកីឡាករជួរមុខជាច្រើនរួមមាន Mason Mount, Timo Werner, Romelu Lukaku និង Mateo Kovacic។

យ៉ាងណាក្តីក្រុមរបស់លោក Thomas Tuchel ក៏មានអ្នកបង្គ្រប់មកវិញដែរដោយកីឡាករអាមេរិក Christian Pulisic ជាពីរបួសកជើងអាចចូលលេងបានក្នុងការប្រកួតនៅទឹកដីស៊ុយអែតយប់នេះ។ Chelsea កំពុងឈរលេខ២ ក្នុងពូល H នេះក្រោយលេងបាន ៣ប្រកួតមាន ៦ពិន្ទុចុងក្រោយឈ្នះ Malmo ៤-០ នៅ Stamford Bridge ខណៈ Juventus កំពុងនាំមុខគេមាន ៩ពិន្ទុពេញ។ ក្រុមអ៊ីតាលី Juventus យប់នេះត្រូវទទួលភ្ញៀវរុស្ស៊ី Zenit St. Petersburg នៅទីក្រុង Turin៕
អត្ថបទ៖នាង សុភាវុធ