លោកតាសាន់តាក្លូសប្តូរពីជិះគាវទឹកកកមកជិះរលកសមុទ្រនៅថ្ងៃបុណ្យណូអែលនៅតំបន់ឆ្នេររដ្ឋ Florida

2024/12/26 01:41:37 am        58

មនុស្សរាប់រយនាក់ដែលស្លៀកពាក់ជាលោកតាសាន់តាក្លូស បានជួបជុំគ្នានៅតំបន់ឆ្នេរ Cocoa រដ្ឋ Florida សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ សម្រាប់ព្រឹត្តការណ៍ជិះរលកសមុទ្រសាន់តាក្លូសប្រចាំឆ្នាំលើកទី ១៦ ។

ព្រឹត្តការណ៍សប្បុរសធម៌នេះ នាំមកនូវការជិះរលកសមុទ្រ និងអ្នករៀបចំពិធីបុណ្យណូអែលក្រោមកម្តៅថ្ងៃនៅរដ្ឋ Florida ជាមួយនឹងស្មារតីថ្ងៃឈប់សម្រាក ។

ដោយចាប់ផ្តើមដំបូងជាមួយការរៀបចំទ្រង់ទ្រាយតូច ឥឡូវវាបានប្រែក្លាយជាប្រពៃណីទ្រង់ទ្រាយធំដ៏សប្បាយរីករាយ សម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ ។

ព្រឹត្តការណ៍នៅឆ្នាំនេះ បានទាក់ទាញភ្ញៀវជិត ១៣.០០០នាក់ មកពីទូទាំងពិភពលោក ដោយមានការផ្សាយផ្ទាល់លើបណ្តាញព័ត៌មានសង្គម Facebook និងរៃអង្គាសបានប្រាក់ចំនួន ១០ម៉ឺនដុល្លារសម្រាប់ក្រុមសប្បុរសធម៌ចំនួន ២ គឺក្រុម Grind for Life និងក្រុម Florida Surf Museum ។

ចាប់តាំងពីការចាប់ផ្តើមដំបូងកាលពីឆ្នាំ ២០០៩ ព្រឹត្តការណ៍សាន់តាក្លូសជិះរលកសមុទ្រ រៃអង្គាសបានប្រាក់ជិត ៤០ម៉ឺនដុល្លារ ។

នៅក្នុងឆ្នាំនេះ ព្រឹត្តការណ៍សាន់តាក្លូសជិះរលកសមុទ្រ បានចាប់ដៃគូជាមួយអង្គការមិនរកប្រាក់ចំណេញជាតិ WhoWePlayFor ដែលធ្វើការដើម្បីការពារការស្លាប់ភ្លាមៗដោយសារជំងឺបេះដូងលើមនុស្សវ័យក្មេង គឺជាករណីស្លាប់ឈានមុខគេនៅក្នុងចំណោមយុវជន និងក្រុមជិះរលកសមុទ្រនៅសហរដ្ឋអាមេរិក ។

ជាមួយនឹងការប្រគុំតន្រ្តី និងការប្រកួតសម្លៀកបំពាក់ អ្នកចូលរួមព្រឹត្តការណ៍សាន់តាក្លូសជិះរលកសមុទ្រ មានឱកាសទទួលបានការពិនិត្យអេឡិចត្រូតបេះដូងដោយឥតគិតថ្លៃ ដែលវាឆ្លុះបញ្ចាំងពីការផ្តោតសំខាន់កើនឡើងរបស់ព្រឹត្តការណ៍លើបញ្ហាសុខភាព និងសុវត្ថិភាពសហគមន៍ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm