ក្រុមអវកាសយានិកនៅលើស្ថានីយ៍អវកាសអន្តរជាតិ(ISS) បានចែករំលែកសារបុណ្យណូអែលពិសេសត្រឡប់មកកាន់ផែនដីវិញ ពេលដែលពួកគេរៀបចំពិធីបុណ្យមួយនេះ នៅឆ្ងាយពីមនុស្សជាទីស្រលាញ់របស់ពួកគេ ។
អង្គការណាសា រាយការណ៍ថា ក្រុមអវកាសយានិក ៧រូបនៅលើស្ថានីយ៍ ISS ចែករំលែកអាហារ ដើម្បីប្រារព្ធបុណ្យណូអែល ក៏ដូចជានិយាយមកកាន់គ្រួសាររបស់ពួកគេនៅលើផែនដី ។
លោក Suni Williams គឺជាអវកាសយានិកមួយរូបនៅលើ ISS និយាយថា សូមស្វាគមន៍ការមកដល់ស្ថានីយ៍អវកាសអន្តរជាតិ ពេលដែលពួកយើងត្រៀមខ្លួនរួចរាល់សម្រាប់ពីបុណ្យណូអែល ។ វាគឺជារយៈពេលឆ្នាំដ៏អស្ចារ្យមួយនៅទីនេះ ។
លោកបន្តថា ពួកយើងត្រូវចំណាយពេលជាមួយគ្រួសាររបស់ពួកយើងទាំងអស់នៅលើស្ថានីយ៍អវកាសអន្តរជាតិ ។ ពួកយើងមានគ្នា ៧នាក់ ដូច្នេះហើយពួកយើងត្រូវតែមានពិធីជួបជុំសប្បាយរីករាយទាំងអស់គ្នា ហើយរឿងល្អបំផុតដែលខ្ញុំចូលចិត្តបុណ្យណូអែល គឺការរៀបចំ និងការត្រៀមខ្លួនជួបជុំគ្នា ដើម្បីទទួលបានភាពសប្បាយរីករាយទាំងអស់គ្នា ៕

