ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងនៅតំបន់ទីក្រុងរណបប្រទេសឈីលី ដែលប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ពេលសីតុណ្ហភាពកើនឡើងដល់ ៣៦អង្សាសេ ។
ក្រុមភ្នាក់ងារពន្លត់ភ្លើងឆេះព្រៃ មកពីសាជីវកម្មព្រៃឈើឈីលី(CONAF) បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅទីក្រុងរណប Chacabuco ដែលស្ថិតនៅជិតតំបន់រស់នៅរបស់អ្នកស្រុក ។
លោក Eduardo Brahona គឺជាប្រធានទីភ្នាក់ងារពន្លត់អគ្គិភ័យ CONAF និយាយថា សីតុណ្ហភាពខ្ពស់ បានធ្វើឲ្យពួកយើងជួបការលំបាកខ្លាំង ។
វិទ្យាស្ថានឧតុនិយមឈីលី បានព្យាករណ៍ថា សីតុណ្ហភាពអាចនឹងកើនឡើងខ្ពស់រហូតដល់ ៣៩អង្សាសេនៅថ្ងៃនេះ ឬថ្ងៃស្អែក ៕


