សម្ដេច ប៉ាប ហ្វ្រង់ស៊ីស នៅក្នុងសារបុណ្យណូអែលរបស់ព្រះអង្គ នាថ្ងៃពុធ (ទី២៥ ខែធ្នូ) នេះ បានអំពាវនាវឲ្យមានកិច្ចចរចា រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមដែលបានកើតមានឡើងបន្ទាប់ពីការលុកលុយទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ កាលពី ២ឆ្នាំមុន និងដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់។
នៅក្នុងសុន្ទរកថាថ្ងៃបុណ្យណូអែលរបស់ព្រះ (ទៅកាន់ទីក្រុង និងពិភពលោកទាំងមូល) សម្ដេច ហ្វ្រង់ស៊ីស បានលើកឡើងពីជម្លោះអ៊ុយក្រែនដោយផ្ទាល់ ហើយបានអំពាវនាវឲ្យមាន «ភាពក្លាហាន ដែលត្រូវការចាំបាច់ ដើម្បីបើកផ្លូវដល់កិច្ចចរចា»។
ដោយមានព្រះបន្ទូលពីកណ្តាលយ៉ខាងមុខនៃវិហារ St. Peter's Basilica ទៅកាន់មនុស្សរាប់ពាន់នាក់ នៅទីលានខាងក្រោម សម្ដេច ប៉ាប បានព្រះបន្ទូលថា «សូមឲ្យសំឡេងផ្ទុះរបស់អាវុធស្ងប់ស្ងាត់ នៅក្នុងប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្គ្រាម» ហើយព្រះអង្គក៏បានអំពាវនាវផងដែរឲ្យមាន «កាយវិការសន្ទនាគ្នា និងនិយាយទល់មុខគ្នា ដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង»។
គួររំលឹកថា ព្រះអង្គ ហ្វ្រង់ស៊ីស ដែលបានក្លាយជាសម្តេច ប៉ាប តាំងពីឆ្នាំ២០១៣ ត្រូវបានរិះគន់ដោយមន្ត្រីអ៊ុយក្រែន នៅឆ្នាំនេះ នៅពេលដែលព្រះអង្គបានមានព្រះបន្ទូលថា ប្រទេសគួរនេះតែមានសេចក្ដីក្លាហានព្រមលើក «ទង់ជ័យស» ដើម្បីចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី៕

