ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឲ្យបន្ដការផ្សព្វផ្សាយការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះ ឲ្យបានទូលំទូលាយបន្ថែមទៀត

2021/11/02 07:29:13 pm        682

ប៉ៃលិន ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ឲ្យបានទូលំទូលាយបន្ថែមទៀត ។

នេះជាការអំពាវនាវរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន​ក្នុងពិធីដំឡើង​ផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជម្រុញឲ្យមន្រ្តីនគរបាលប៉ុស្តិ៍តាមបណ្តោយព្រំដែន បន្តជួយ​ផ្សព្វ​ផ្សាយ​ជូន​ចំពោះបងប្អូនពលករ មិនត្រូវប្រថុយប្រថាន​ចូលក្នុងតំបន់ដែលមិនស្គាល់​ទីតាំង​ភូមិសាស្រ្តច្បាស់លាស់ ​ក្នុងបំណងណាមួយ ​ដូចជាប្រើប្រាស់ដី​ រុករកអនុផលព្រៃឈើ ធ្វើ​ដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត ហើយ​ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ប្រតិបត្តិករបោសសម្អាតមីន ឬ​សមត្ថកិច្ចនគរបាលជាបន្ទាន់ ​នៅពេលបានឃើញ ​បានដឹងពីកន្លែងមានមីន សំណល់ជាតិផ្ទុះពីសង្គ្រាមនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសោកស្តាយ​ការក្រៀមក្រំ និងការ​អាណិតអាសូរ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការ​គ្រោះថ្នាក់រហូតដល់ពិការដោយសារការលេងនិងគប់គ្រាប់របស់កុមារចំនួន ០៤ នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងនោះស្រុកបុទុមសាគរ ខេត្តកោះកុងចំនួន ០៣ នាក់ និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ចំនួន ០១នាក់។

ឯកឧត្តម ក៏បានជំរុញឲ្យអាណាព្យាបាលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់​ចំពោះ​សុខសុវត្ថិភាព​របស់​កូនៗ ដោយត្រូវណែនាំឲ្យមានប្រុងប្រយ័ត្ន និងត្រូវស្ថិតនៅចៀសឲ្យឆ្ងាយពីយុទ្ធភណ្ឌមិន​ទាន់ផ្ទុះ និងតំបន់សង្ស័យថាមានមីននិងគ្រាប់។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទៃដីបោស​សម្អាត​រួច​បានប្រមាណ ១៤.៥ គីឡូម៉ែត្រក្រឡា រកឃើញ ​និងកំទេច​ចោលមីនប្រឆាំងមនុស្សចំនួន ២៤ ៧៩០ គ្រាប់ មីន​តោនចំនួន ៧៣ គ្រាប់ និង​សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៨ ៩៣០គ្រាប់ និង​ផ្ទៃដីដែល​នៅសល់ប្រមាណជាង ១.៦ គីឡូម៉ែត្រក្រឡា។

យោង​តាមទិន្នន័យ CMVIS របស់អាជ្ញាធរមីន ​ចាប់ពីឆ្នាំ១៩៧៩ ដល់​ខែតុលា ​ឆ្នាំ២០២១ ជនរង​គ្រោះថ្នាក់​ដោយសារមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុប ​៤៤៦ នាក់ ស្មើនឹង ៣១% នៃជនរងគ្រោះទូទាំងខេត្តប៉ៃលិន​ ក្នុងនោះ​ដោយសារមីន ៣៨៩ នាក់ និងគ្រាប់ ៥៧ នាក់៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm