អង្គការ IOM៖ ជនភៀសខ្លួនខាងក្នុងនៅប្រទេសស៊ូដង់ ឡើងលើសពី ១១លាននាក់

2024/12/26 08:01:24 pm        193

របាយការណ៍ចុងក្រោយរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលចេញផ្សាយកាលពីថ្ងៃអង្គារ (២៤ ធ្នូ) បានឱ្យដឹងថា ចំនួនអ្នកភៀសខ្លួនក្នុងស្រុកសរុបនៃជនជាតិស៊ូដង់ ឡើងលើសពី ១១,៥៣លាននាក់ ដោយមានប្រហែល ៨,៧៩លាននាក់ បានភៀសខ្លួនចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក។

របាយការណ៍និយាយថា ភាគច្រើននៃជនភៀសខ្លួនគឺមកពីរដ្ឋធានី ខាទុម (Khartoum) និងតំបន់ដាហ្វឺ (Darfur) នៅភាគខាងលិច ហើយជនភៀសខ្លួនស៊ូដង់ទាំងនោះ រស់នៅរាយប៉ាយនៅក្នុងរដ្ឋចំនួន ១៨ នៅទូទាំងប្រទេស ហើយ ៥២% នៃពួកគេគឺជាអនីតិជន។

របាយការណ៍ក៏និយាយផងដែរថា ជម្លោះប្រដាប់អាវុធនៅស៊ូដង់ បានបណ្តាលឱ្យជនជាតិស៊ូដង់ប្រហែល ៣,៣៥លាននាក់ ភៀសខ្លួនទៅប្រទេសជិតខាង។

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) លើកឡើងថា ក្នុងរយៈពេលតិចជាងបីសប្តាហ៍ មនុស្សជាង ៨០.០០០នាក់ បានស្វែងរកទីសុវត្ថិភាពនៅប្រទេសស៊ូដង់ខាងត្បូង បន្ទាប់ពីកំណើនការប្រយុទ្ធនៅក្នុងរដ្ឋ វ៉ាយ នីល (White Nile), សិនណា (Sennar) និង ប្លូ នីល (Blue Nile) របស់ប្រទេសស៊ូដង់ ហើយភាគច្រើនជាស្ត្រី និងកុមារ មានតម្រូវការមនុស្សធម៌ខ្លាំង។

ជម្លោះប្រដាប់អាវុធរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងគូប្រជែងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃប្រទេស ចាប់តាំងពីបានផ្ទុះឡើងនៅក្នុងរដ្ឋធានីកាលពីឆ្នាំមុនមក ដែលនាំឱ្យមនុស្សប្រហែល ២៨.៧០០នាក់បានស្លាប់៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm