នគរបាលបាននិយាយថា អ្នកទោសជាង១.៥០០នាក់បានរត់គេចពីពន្ធនាគារក្នុងប្រទេស ម៉ូហ្សំប៊ិក ដោយបានប្រយោជន៍ពីភាពវឹកវរផ្នែកនយោបាយដែលកំពុងបន្ត បង្កឡើងដោយការប្រកាសលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស។

អធិការនគរបាល លោក Bernardino Rafael បាននិយាយក្នុងសន្និសីទសារព័ត៌មានថា មនុស្ស៣៣នាក់បានស្លាប់ និង១៥នាក់បានរងរបួស ក្នុងការប៉ះទង្គិចជាមួយឆ្មាំពន្ធនាគារ។

លោក បាននិយាយបន្ថែមថា អ្នករត់គេចខ្លួនប្រហែល ១៥០ នាក់ ចាប់តាំងពីពេលនោះ ត្រូវបានចាប់ខ្លួនយកមកវិញ។
ប្រទេសម៉ូហ្សំប៊ិក បានរង្គោះរង្គើដោយភាពវឹកវរ ចាប់តាំងពីការបោះឆ្នោតដែលមានជម្លោះ កាលពីខែតុលា។
លទ្ធផលផ្លូវការបានបង្ហាញថា បេក្ខជនប្រធានាធិបតីរបស់គណបក្ស Frelimo ដែលកំពុងកាន់អំណាច លោក Daniel Chapo បានទទួលជ័យជម្នះ។
ការតវ៉ាថ្មីៗ បានផ្ទុះឡើងកាលពីថ្ងៃដើមសប្តាហ៍នេះ នៅពេលដែលតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចថា លោក Chapo បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោត។