នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា ប្រទេសជប៉ុន នឹងបន្តធ្វើការជាមួយប្រទេសអ៊ុយក្រែន ដើម្បីទទួលបានសន្តិភាពពិតប្រាកដ និងយូរអង្វែង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
មេដឹកនាំនៃប្រទេសទាំងពីរ បានសន្ទនាគ្នាតាមទូរស័ព្ទរយៈពេលជាងកន្លះម៉ោង កាលពីថ្ងៃពុធ។

លោក Ishiba បានសម្តែងការគោរពរបស់លោកចំពោះ លោក Zelenskiy និងបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុន នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការគាំទ្រអ៊ុយក្រែនឡើយ ហើយប្រទេសរបស់លោកបន្តគាំទ្រអ៊ុយក្រែនជានិច្ច និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។

ក្នុងការឆ្លើយតប លោក Zelenskiy បានសម្តែងការកោតសរសើរចំពោះការគាំទ្រដែលប្រទេសជប៉ុនបានផ្តល់ឲ្យរហូតមកដល់ពេលនេះ។ លោក ក៏បានពន្យល់អំពីស្ថានភាពសង្រ្គាមបច្ចុប្បន្ន និងការខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅពេលអនាគត។
មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាជាច្រើនដូចជា ការចូលរួមរបស់កងទ័ពប្រទេសកូរ៉េខាងជើងក្នុងការប្រយុទ្ធ និងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។