សម្ដេចធិបតី ណែនាំឱ្យគិតគូររៀបចំកន្លែងតម្កល់ស្នាដៃស្រាវជ្រាវរបស់និស្សិត ទុកជាកន្លែងស្រាវជ្រាវ

2024/12/26 08:47:44 pm        374

ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យគិតគូររៀបចំកន្លែងតម្កល់ស្នាដៃស្រាវជ្រាវរបស់និស្សិតទុកជាកន្លែងស្រាវជ្រាវសម្រាប់និស្សិត និងកូនខ្មែរជំនាន់ក្រោយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវនឹងជួយរួមចំណែកដល់ការប្រែក្លាយទ្រឹស្ដី ដែលបានសិក្សានៅក្នុងថ្នាក់រៀនទៅជាការអនុវត្តជាក់ស្ដែងនៅកន្លែងការងារទាំងវិស័យសាធារណៈ និងឯកជន។ ហើយលទ្ធផលនៃការសិក្សាស្រាវជ្រាវអាចជាធាតុចូលដ៏សំខាន់ សម្រាប់គោលនយោបាយសង្គមសេដ្ឋកិច្ចរបស់ជាតិហើយលទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងនេះ ត្រូវបានលើកទឹកចិត្តឱ្យបោះពុម្ពនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្ដ ជាពិសេសទស្សនាវដ្ដីវិទ្យាសាស្រ្ដទាំងនៅក្នុងតំបន់ និងអន្តរជាតិនាថ្ងៃអនាគត។

ក្នុងឱកាសនោះសម្ដេចធីបតី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ បន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ជំនាញ បទពិសោធន៍ សីលធម៌ និងការទទួលខុសត្រូវដែលជាសសរស្ដម្ភដ៏រឹងមាំសម្រាប់អនាគតរបស់និស្សិតគ្រប់រូប។ ហើយនិស្សិតជ័យលាភីទាំងអស់គួរចាំថាចំណេះដឹងដែលទទួលបាននៅក្នុងការសិក្សាមិនទាន់គ្រប់គ្រាន់នៅឡើយ គឺចាំបាច់ត្រូវគួបផ្សំជាបទពិសោធការងារជាក់ស្ដែងនៅក្នុងគំនិតច្នៃប្រឌិត នវានុវត្តន៍ស្របតាមស្ថានភាព និងកាលៈទេសៈថែមទៀតទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយទៅជាបុគ្គលដ៏មានតម្លៃសម្រាប់ការងារនៅក្នុងស្ថាប័ន និងមានប្រយោជន៍សម្រាប់សង្គមជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        150
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm