ចិនផ្តល់ថវិកា១លានយ័នដល់កម្ពុជា លើគម្រោងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងក្មេងស្រី

2024/12/26 08:48:33 pm        485

ចិនបានសម្រេចជ្រើសរើសកម្ពុជាគឺជាប្រទេសទី១ ក្នុងការផ្តល់ថវិកា តាមរយៈ​មូល​និធិ​របស់​លោក​ជំទាវទី១ នៃភរិយា ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីអនុវត្ត​គម្រោង​លើក​កម្ពស់​ការ​យល់​ដឹងទាក់ទងនឹងក្មេងស្រី ក្រៅពីប្រទេសចិន បន្ទាប់ ពីគម្រោងមួយនេះ បានអនុវត្ត​ដោយ​ជោគជ័យ​នៅក្នុងប្រទេសរបស់ខ្លួន។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការ​ងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី ២៥ ខែធ្នូ ម្សិលមិញនេះ ឯកឧត្តមបានប្រកាសពីកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើ​អាទិភាព​ចំនួន​៦ ក្នុងនោះសម្រាប់មានអាទិភាព១ គឺទាក់ទងនឹងនារី, នេះគឺជាជំនួបដំបូង លើការ​ពិនិត្យ​រក​នូវ​លទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង លើការចាប់ផ្តើមពង្រីកកិច្ចសហការទាក់ទងនឹងនារី រវាង​កម្ពុជា-ចិន។

ឯកឧត្តមឯកអគ្គរដ្ឋទូត ថ្លែងឱ្យដឹងថា គម្រោងនេះជាគម្រោងផ្ទាល់របស់លោកជំទាវទី១ នៃភរិយា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែល​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ចិន​អស់រយៈពេល៤៥ឆ្នាំមកហើយ បច្ចុប្បន្នគម្រោង នេះបានទទួល​ពាន​រង្វាន់​ពី​អង្គការ​សហ​ប្រជាជាតិ។ តាមរយៈមូលនិធិនេះដែរ លោកជំទាវបានកំពុងអនុវត្តនៅក្រៅប្រទេសរបស់ខ្លួន ដើម្បី​ជួយទៅដល់ក្មេងស្រី ដោយបានសម្រេចជ្រើសយកកម្ពុជាគឺជាប្រទេសទី១ ដោយ​ផ្តល់​ថវិកា​១​លានយ័ន ក្នុងជំហានដំបូង មក កាន់កម្ពុជា ដើម្បីអនុវត្តលើកិច្ចខាងលើនេះ។ ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូតបានបញ្ជាក់ថា មូលហេតុសំខាន់ ដែលភាគីចិនបានជ្រើសរើស កម្ពុជាជាប្រទេសដំបូង ក្នុង​ការ​អនុវត្តគម្រោងនេះនៅក្រៅប្រទេសចិន ដោយសារកម្ពុជាគឺជាមិត្តដែកថែប និង​មាន​កិច្ច​សហ​ប្រតិ​បត្តិការត្បូងពេជ្រ ហើយវិស័យកិច្ចការនារីជាផ្នែកមួយ នៅក្នុង​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ ​នៃវិស័យអាទិភាពទាំង៦។

ជាការឆ្លើយតប, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានស្វាគមន៍ និង​ថ្លែង​អំណអ​រ​គុណ​ដល់​មិត្ត​ចិន ដែលតែងតែយកចិត្ត ទុកដាក់ជួយគាំទ្រដល់កម្ពុជា ជាក់ស្តែងការផ្តល់ថវិកា សម្រាប់​អនុវត្ត​លើ​គម្រោង​មជ្ឈ​មណ្ឌលលើកកម្ពស់ការយល់ដឹងក្មេងស្រីនៅ កម្ពុជា ដែលគម្រោងនេះ​នឹង​ចាប់​ផ្តើម​អនុវត្តនៅត្រីមាសទី១ ឆ្នាំ២០២៥ ខាងមុខ ក្នុងវិស័យឌីជីថល ក៏ដូចជា​វិស័យ​វិទ្យា​សាស្ត្រ ​បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្មជាដើម គឺជាការជួយលើកកម្ពស់ការយល់ដឹង ជា​ពិសេស​ក្មេង​ស្រីនៅកម្ពុជា ដើម្បីជំរុញបង្កើត ធនធានមនស្សនៅកម្ពុជា ឱ្យសម្បូរបែប និង​ប្រកប​ដោយ​សក្តានុពល ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm