បាល់ទាត់៖ អ្នកចាត់ការក្លឹបអេស្ប៉ាញ Villarreal លោក Unai Emery ត្រូវបានគេជឿថា ជាបេក្ខភាពមួយរូបដែលអាចក្លាយជាអ្នកចាត់ការក្លិបអ្នកមានថ្មីសារិកាព្រៃ Newcastle United ដែលមិនទាន់មានអ្នកចាត់ការនៅឡើយ។ អតីតអ្នកចាត់ Arsenal រូបនេះកំពុងមានសំពាធផងដែរនៅអេស្ប៉ាញ ក្រោយដឹកនាំ Villarreal ចាប់ផ្ដើមរដូវកាលថ្មី La Liga មិនបានល្អ។
បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំ Villarreal លើកពាន UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីរដូវកាលមុន ក្រោយយកឈ្នះ Manchester United នៅវគ្គផ្ដាច់ព្រ័ត្រ។ Villarreal នៅពេលនេះកំពុងឈរលេខ ១៣ ក្នុងតារាងក្រោយឈ្នះតែ ៣ប្រកួតប៉ុណ្ណោះក្នុងការចាប់ផ្តើមរដូវកាលថ្មី ១១ប្រកួត។ ដោយឡែកសំរាប់ Newcastle United នៅពេលនេះនៅតែមិនទាន់រកបានអ្នកចាត់ការផ្លូវការនៅឡើយ បន្ទាប់ពីការចាកចេញរបស់លោក Steve Bruce កាលពីខែមុន។ លោក Unai Emery ត្រូវបានគេវាយតម្លៃក្នុងការភ្នាល់នៅអឺរ៉ុប ក្នុងនាមជាបេក្ខភាពឈានមុខគេដែលអាចមកកាន់ការនៅ Newcastle ស្របពេលដែលអ្នកចាត់ការក្រុមជំរើសជាតិប៊ែលហ្ស៊ិកបច្ចុប្បន្នលោក Roberto Martinez និងអតីតអ្នកចាត់ការ Roma លោក Paulo Fonseca ក៏ស្ថិតក្នុងជំរើសផងដែរ៕
អត្ថបទ៖នាង សុភាវុធ