អភិបាលខេត្តស្វាយរៀងស្នើដល់ពលរដ្ឋត្រូវរក្សាបណ្ណ័អចលនទ្រព្យដីធ្លីដើម្បីប្រើប្រាស់ជាគុណប្រយោជន៍គ្រួសារ

2024/12/26 10:54:40 pm        117

ស្វាយរៀង ៖ ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានស្នើនិងណែនាំដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាប័ណ្ណសម្គាល់អចលនទ្រព្យដីធ្លី ឲ្យបានល្អសម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍គ្រួសារ និងសង្គមជាតិ បន្ទាប់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានខិតខំបំពេញបែបបទត្រឹមត្រូវទៅតាមផ្លូវច្បាប់រួចរាល់។

ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់ឯកឧត្តមអភិបាលខេត្តបែបនេះបានធ្វើឡើងក្នុងឱកាសឯកឧត្តម អញ្ជើញចែកបណ្ណ័សម្គាល់អចលនទ្រព្យដីធ្លី ជូនពលរដ្ឋចំនួន១ម៉ឺន ៧៤ក្បាលដី នៅក្នុងឃុំចំនួន៣ របស់ស្រុកចន្ទ្រា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។

ឯកឧត្តមបានបញ្ជាក់ថា បណ្ណ័សម្គាល់អចលនទ្រព្យដីធ្លី គឺជាទ្រព្យមហាសាលរបស់ពលរដ្ឋ គ្រប់រូបនិងគ្រួសារ សម្រាប់ប្រើប្រាស់ប្រកបរបរបង្កបង្កើនផលនិងធ្វើអាជីវកម្មផ្សេងៗបំរើជីវភាពនិងការរស់នៅ ដូច្នេះបងប្អូនត្រូវថែរក្សាបណ្ណ័កម្មសិទ្ធិនេះឲ្យបានត្រឹមត្រូវ បើមិនចាំបាច់គួរកុំលក់ដោះដូរពីព្រោះដីធ្លីគឺជាអាយុជីវិតរបស់បងប្អូន និងកូនចៅ ខណៈដែលរាជរដ្ឋាភិបាលបានខិតខំធ្វើប័ណ្ណជូនបងប្អូនប្រើប្រាស់ទទួលស្គាល់ដោយច្បាប់ពិតប្រាកដ។

ឆ្លៀតឱកាសនោះដែរក្នុងនាមគណៈបញ្ជាការឯកភាពខេត្តឯកឧត្តមប៉េង ពោធិសា បានអំពាវនាវដល់ពលរដ្ឋទាំងអស់បន្តអប់រំកូន ចៅ ពិសេសយុវជននៅក្នុងមូលដ្ឋាន ឱ្យពួកគេជៀសអោយបានឆ្ងាយពីសកម្មភាពដែលទំនោរទៅរកការប្រឆាំងនៃការដឹកនាំរបស់រាជរដ្ឋបាល ដែលនាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសន្តិសុខផ្ទាល់ខ្លួន ។

 ក្នុងពេលចូលរួមទទួលបណ្ណ័ប្រើប្រាស់ដីធ្លី នៅក្នុង វត្ត ចំបក់ធំ ឃុំ មេ ស ថ្ងក តំណាងពលរដ្ឋស្រុកចន្ទ្រា បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងសម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលសម្ដេចបានគិតគូរ ធ្វើប័ណ្ណផ្ដល់ឱ្យពួកគាត់ប្រើប្រាស់បម្រើក្នុងជីវភាពប្រចាំថ្ងៃដល់ពួកគាត់ ។ សំឡេង......

 លោក ម៉ិញ ស៊ីចាយ  ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានធ្វើរបាការណ៏បញ្ជាក់អោយដឹងថា ដំណើរការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ ចន្ទ្រា ជាស្រុកទី១ក្នុងចំណោមស្រុក ក្រុងទាំង៨ របស់ខេត្តត្រូវបានបញ្ចប់ការងារវាស់វែង បច្ចុប្បន្នក្រុមការងារ កំពុងដំណើរការចុះចែកបណ្ណ័សម្គាល់អចលនៈទ្រព្យតែប៉ុណ្ណោះ ជាក់ស្តែងថ្ងៃនេះបណ័្ណជាង១ម៉ឺនសន្លឹក ត្រូវបានឯកឧត្តមអភិបាលខេត្តចូលរួមចែកដល់បងប្អូនប្រើប្រាស់  ៕ ដោយ ៖ ភា សារឹត

                                                           

 

 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm