សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរម្លឹកជាថ្មីថា អាជ្ញាធរមានសមត្ថកិច្ច ទាំងអស់ ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើក្មេងទំនើង កុំមានការលើកលែងឱ្យសោះ ខណៈដែលបញ្ហាក្មេង ទំនើងនេះហាក់ដូចជាងើបឡើងវិញ បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ បានណែនាំជាថ្មីដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចាត់វិធានការដ៏ម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំ នើងដោយមិនដកដៃ ដើម្បីបំបាក់ទឹកចិត្តក្មេងផ្សេងទៀតកុំឱ្យប្រព្រឹត្តល្មើស ដើម្បីកសាងធនធានមនុស្ស កុំឱ្យដូច ពាក្យថា មានទំពាំងស្អុយច្រើននៅក្នុងសង្គម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើង មិនគ្រាន់តែចាប់បានហើយអប់រំ រួចឱ្យ ត្រឡប់ទៅវិញទេ ដោយសម្តេចបានណែនាំឱ្យក្រសួងយុត្តិធម៌ពិនិត្យច្បាប់ឱ្យបានច្បាស់លាស់ បើច្បាប់នៅស្រាល ពេក ត្រូវធ្វើវិសោធនកម្មដើម្បីដាក់ទោសក្មេងទំនើងឱ្យបានធ្ងន់ធ្ងរ។ អនុវត្តច្បាប់តឹងរឹង គឺជាការជួយក្មេងទៅវិញ ទេ និងជួយទាំងឪពុកម្តាយ អាណាព្យាបាលរបស់ក្មេង និងជួយបានទាំងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូន ដល់ប្រជាពលរដ្ឋនៅក្នុងសង្គម ៕
អត្ថបទ៖ មុត សុទ្ធ