ប្រទេសចិន បានអនុម័តលើការសាងសង់ទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោក ដោយចាប់ផ្តើមគម្រោងដ៏មហិច្ឆតាមួយនៅលើជាយភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ ដែលអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅផ្នែកខាងក្រោមនៃខ្សែទឹកប្រទេសឥណ្ឌា និងបង់ក្លាដែស។
ទំនប់ ដែលនឹងមានទីតាំងនៅផ្នែកខាងក្រោមនៃទន្លេ យ៉ាលុង ចាងប៉ូ (Yarlung Zangbo) អាចផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ នេះបើយោងតាមការប៉ាន់ស្មាន ដែលផ្តល់ដោយក្រុមហ៊ុនសាងសង់ ផៅវើ ខនស្រ្តាក់សិន (Power Construction Corp) របស់ចិន ក្នុងឆ្នាំ២០២០។

នោះនឹងច្រើនជាងបីដងនៃសមត្ថភាព ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោងនៃទំនប់ Three Gorges ដែលបច្ចុប្បន្នជាទំនប់ធំជាងគេបំផុតរបស់ពិភពលោករួចទៅហើយនៅភាគកណ្តាលប្រទេសចិន។
ការចំណាយលើការសាងសង់ទំនប់នេះ រួមទាំងការចំណាយផ្នែកវិស្វកម្ម ក៏ត្រូវបានគេរំពឹងថានឹងធ្វើឱ្យទំនប់ ស្រ៊ី ហ្គច (Three Gorges) ដែលមានតម្លៃ ២៥៤,២ ពាន់លានយ័ន (៣៤,៨៣ ពាន់លានដុល្លារ)។ នេះរាប់បញ្ចូលទាំងការតាំងទីលំនៅថ្មីនៃមនុស្ស ១,៤ លាននាក់ដែលប៉ះពាល់ និងច្រើនជាង ៤ដងនៃការប៉ាន់ប្រមាណដំបូងចំនួន ៥៧ពាន់លានយ័ន។
អាជ្ញាធរមិនបានបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ដែលគម្រោងទីបេ នឹងប៉ះពាល់ និងថាតើប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងស្រុកយ៉ាដូចម្ដេចទេ ប៉ុន្តែយោងតាមមន្ត្រីចិន គម្រោងវារីអគ្គិសនីនៅទីបេនេះ នឹងមិនមានឥទ្ធិពលខ្លាំងទៅលើបរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមខ្សែទឹកទេ៕

