ការពួនស្ទាក់វាយប្រហារនៅក្រុងTartusរបស់ស៊ីរី សម្លាប់មន្ត្រីរដ្ឋាភិបាលអន្តរកាល ១៧នាក់ និងរបួស ១០នាក់

2024/12/26 11:28:37 pm        121

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរបស់រដ្ឋាភិបាលបណ្តោះអាសន្នលោក Mohammed Abdul Rahman បានប្រកាសថា មន្រ្តីចំនួន ១៧នាក់មកពីក្រសួងមហាផ្ទៃបណ្តោះអាសន្នរបស់ប្រទេសស៊ីរី ត្រូវបានសម្លាប់ និង ១០នាក់ផ្សេងទៀត រងរបួស នៅក្នុង«ការពួនស្ទាក់វាយប្រហារបង្កគ្រោះថ្នាក់» នៅក្នុងទីក្រុង Tartus ភាគពាយព្យ កាលពីថ្ងៃពុធ។ 

ដោយត្រូវដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក Al-Watan លោករដ្ឋមន្ត្រី បានពណ៌នាអ្នកវាយប្រហារថា ជា «អ្នកដែលនៅសល់»ពីអតីតរដ្ឋាភិបាល។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ត្រីដែលត្រូវគេសម្លាប់ កំពុងបំពេញភារកិច្ច ក្នុងគោលបំណងរក្សាសន្តិសុខ និងការពារជនស៊ីវិល។

ពុំមានព័ត៌មានលម្អិតបន្ថែម ត្រូវបានផ្តល់ឲ្យទេ។

បន្ទាប់ពីការដួលរលំនាពេលថ្មីនៃរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) នៅក្នុងប្រទេសស៊ីរី កាលពីដើមខែនេះ ឧប្បត្តិហេតុកម្រិតខ្ពស់ជាច្រើន បានបង្កើនភាពតានតឹងផ្នែកសាសនា នៅទូទាំងប្រទេស។

កាលពីថ្ងៃពុធ វីដេអូមួយដែលបានផ្សព្វផ្សាយពីការវាយប្រហារលើទីសក្ការៈគោរពបូជា ដោយអ្នកគោរពបូជា នៅតំបន់អាឡាវី (Alawite) នៅក្នុងទីក្រុង Aleppo បានបង្កឲ្យមានការតវ៉ា និងអំពាវនាវឲ្យមានការទទួលខុសត្រូវ។

បាតុកម្ម ក៏បានផ្ទុះឡើងនៅក្នុងតំបន់ Alawite ដែលភាគច្រើនលើសលុប ដោយសមាជិកសហគមន៍ បានសម្តែងការព្រួយបារម្ភថា អាជ្ញាធរថ្មី មិនបានធ្វើគ្រប់គ្រាន់ ដើម្បីការពារនិមិត្តសញ្ញាសាសនារបស់ពួកគេទេ។

ទន្ទឹមនឹងនោះ មន្ត្រីសន្តិសុខបានទទូចថា ព្រឹត្តិការណ៍បែបនេះ គឺដាច់ពីគេ ហើយបានព្រមានថា អ្នកដែលនៅសល់ពីអតីតរដ្ឋាភិបាល អាចនឹងកេងចំណេញពីបញ្ហាសាសនា ដើម្បីសាបព្រួសជម្លោះ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm