លោក ណេតាន់យ៉ាហ៊ូ ព្រមានក្រុមហ៊ួទី ខណៈអ៊ីស្រាអែល គ្រោងនឹងវាយប្រហារតាមអាកាសថ្មី

2024/12/26 11:52:35 pm        41

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានកាលពីថ្ងៃពុធថា កងកម្លាំងហ៊ួទីនៅក្នុងប្រទេសយេម៉ែន នឹងប្រឈមមុខនឹងលទ្ធផលស្រដៀងគ្នា ទៅនឹងក្រុមប្រឆាំងអ៊ីស្រាអែលផ្សេងទៀត ដែលបានជួបប្រទះ។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយថា៖«ក្រុមហ៊ួទីក៏នឹងរៀននូវអ្វីដែលក្រុមហាម៉ាស ក្រុមហេសបូឡា របបលោក អាសាដ និងអ្នកផ្សេងទៀត បានរៀន ហើយទោះបីជាវាត្រូវការពេលវេលាក៏ដោយ មេរៀននេះ នឹងត្រូវបានយល់ នៅទូទាំងមជ្ឈិមបូព៌ា»។

កាលពីព្រឹកថ្ងៃពុធ កងកម្លាំងហ៊ួទី បានបាញ់មីស៊ីលពីដីទៅដី ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល រយៈពេលពីរថ្ងៃជាប់ៗគ្នា។ នៅពេលល្ងាច ពួកគេ បានបាញ់យានដ្រូនមួយគ្រឿង ដែលធ្លាក់ចូលទៅក្នុងទីវាលមួយ    កន្លែង នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

តាមសេចក្តីរាយការណ៍ អ៊ីស្រាអែលកំពុងថ្លឹងថ្លែងពីការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយប្រឆាំងនឹងកងកម្លាំងហ៊ួទី នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីមានការបាញ់មីស៊ីលសងសឹកជាបន្តបន្ទាប់ និងយានដ្រូន ដែលគេសន្មតថា ជារបស់ក្រុមហ៊ួទី។

កាលពីថ្ងៃអង្គារ ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា យោធាបាននិងកំពុងរៀបចំសម្រាប់ប្រតិបត្តិការដ៏មានសក្តានុពល។ ដោយបានដកស្រង់សម្តីមន្ត្រីសន្តិសុខជាន់ខ្ពស់ ទូរទស្សន៍ Kan TV បាននិយាយថា កងកម្លាំងអាកាសអ៊ីស្រាអែល និងអគ្គនាយកដ្ឋានស៊ើបការណ៍យោធា និងប្រតិបត្តិការ បាននិងកំពុង «បង្កើតផែនការកាន់តែខ្លាំងក្លា និងពង្រីកមូលដ្ឋានទិន្នន័យគោលដៅ» នៅទូទាំងប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm