ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ នេះ ថា លោកនឹងមិនតែងតាំងចៅក្រមចំនួនបីរូប ដើម្បីបំពេញកៅអីតុលាការធម្មនុញ្ញ ដែលកំពុងពិនិត្យមើលបទចោទប្រកាន់លើ ប្រធានាធិបតី លោក Yoon Suk Yeol នោះទេ រហូតដល់គណបក្សនយោបាយទាំងអស់ ព្រមព្រៀងលើការតែងតាំង។
នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង ចៅក្រមចំនួនប្រាំមួយរូប ត្រូវតែយល់ព្រម ដើម្បីបណ្តេញប្រធានាធិបតីដែលត្រូវបានចោទប្រកាន់។ តុលាការធម្មនុញ្ញដែលមានសមាជិកប្រាំបួនរូប នៅពេលនេះ មានកៅអីបីនៅទំនេរ ដូច្នេះចៅក្រមបច្ចុប្បន្ន នឹងត្រូវបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដក លោក Yoon ចេញ។
តុលាការធម្មនុញ្ញ ត្រូវតែសម្រេចក្នុងរយៈពេល១៨០ថ្ងៃ ថាតើត្រូវដកលោក Yoon ចេញពីតំណែង ឬច្រានចោលបទចោទប្រកាន់នេះ និងស្ដារអំណាចរបស់លោកឡើងវិញ។ ប្រសិនបើតុលាការ ដក លោក Yoon ឬលោកលាលែងពីតំណែង នោះការបោះឆ្នោតប្រធានាធិបតី ត្រូវតែធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ។