អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា របាយការណ៍អំពីលទ្ធភាពដាក់ពង្រាយបុគ្គលិកយោធារបស់សហភាពអឺរ៉ុប (EU)ទៅកាន់ប្រទេសអ៊ុយក្រែន គឺមានបំណងបង្កើនភាពតានតឹង និងជាការបង្កហេតុ។
អ្នកស្រី បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖«យើងសន្មតថា រាល់របាយការណ៍មិនពិតទាំងនេះលើបញ្ហានៃការបញ្ជូនទ័ពជំនួយបរទេសទៅអ៊ុយក្រែន គឺជាការបង្កហេតុ។ គោលបំណងនៃការបង្កហេតុទាំងនេះ អាចប្រែប្រួល ប៉ុន្តែជាការពិតណាស់ នៅក្នុងទម្រង់ ហើយនៅក្នុងខ្លឹមសារ វាគឺជាការបង្កហេតុ។ ខ្ញុំគិតថា នៅពេលនេះ នៅទីនោះ គឺជាការចង់ធ្វើឲ្យស្ថានការណ៍ឡើងកម្តៅស្រាប់ជុំវិញវិបត្តិអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរឡើង»។
យោងតាមអ្នកស្រី Zakharova បានឲ្យដឹងថា នេះ គឺដោយសារតែសំឡេងរបស់មនុស្ស ដែលនិយាយអំពីសន្តិភាព និងការដោះស្រាយតាមរយៈការទូត កំពុងចាប់ផ្តើមឮកាន់តែខ្លាំង រួមទាំងប្រជាជន ក្នុងបណ្តាប្រទេសណាតូផងដែរ។
អ្នកស្រីបាននិយាយថា៖«ជាការច្បាស់ណាស់ មានតម្រូវការនៅក្នុងភាគីលោកខាងលិចនៃសង្រ្គាមសម្រាប់ការទប់ទល់ ដូច្នេះត្រូវតែនិយាយអំពីការពិភាក្សា និងសំណើទាំងនេះ។ ដូច្នេះ ពួកគេកំពុងចាប់ផ្តើមជំរុញឲ្យមានមតិសាធារណៈដែលលើកឡើងប្រធានបទបែបនេះ»។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ដើម្បីឲ្យកងកម្លាំងរក្សាសន្តិភាពចូលរួមក្នុងជម្លោះណាមួយ វាទាមទារការយល់ព្រមពីអ្នកចូលរួមទាំងអស់ និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។