នគរបាលហ្វាំងឡង់ស៊ើបអង្កេតតួនាទីរបស់នាវាបរទេស ក្រោយមានការដាច់ខ្សែកាបថាមពល

2024/12/27 12:02:19 am        76


នគរបាលហ្វាំងឡង់ នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) បានប្រាប់ឲ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតថា តើនាវាបរទេសមានជាប់ពាក់ព័ន្ធនឹងការខូចខាតខ្សែកាបថាមពលក្រោមបាតសមុទ្រ ដែលតភ្ជាប់ប្រទេសហ្វាំងឡង់ និងអេស្តូនីដែរ ឬយ៉ាងណា បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីភ្លាមៗ កាលពីថ្ងៃពុធ (ទី២៥ ខែធ្នូ)។

គួរបញ្ជាក់ថា បណ្តាប្រទេស នៅសមុទ្របាល់ទិក កំពុងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពដែលអាចកើតមាន ពាក់ព័ន្ធនឹងអំពើវិឆ្ឆេទកម្ម បន្ទាប់ពីមានការដាច់ខ្សែថាមពល បណ្តាញទំនាក់ទំនងទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ន គិតចាប់តាំងពីឆ្នាំ២០២២ សូម្បីតែឧបករណ៍នៅក្រោមបាតសមុទ្រ ក៏ទទួលរងនូវការខូចបច្ចេកទេស និងមានឧបទ្ទវហេតុផងដែរ។

ប្រតិបត្តិករ Fingrid បានប្រាប់ថា ឧបករណ៍ភ្ជាប់ថាមពល 658MW Estlink 2 នៅតែមិនដំណើរការដដែល បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនី ដែលបានចាប់ផ្តើមនៅថ្ងៃត្រង់ តាមពេលវេលាម៉ោងក្នុងស្រុក កាលពីថ្ងៃទី២៥ ខែធ្នូ ដោយមានតែខ្សែ 358MW Estlink 1 ដែលកំពុងដំណើរការ រវាងប្រទេសទាំង២។

នគរបាលហ្វាំងឡង់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នគរបាល ដោយបានសហការជាមួយឆ្មាំព្រំដែន និងអាជ្ញាធរផ្សេងទៀត កំពុងស៊ើបអង្កេតព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃឧប្បត្តិហេតុនេះ»។ នគរបាលបានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតតួនាទីរបស់នាវាបរទេសដែលអាចមាន តែមិនបានបញ្ចេញឈ្មោះនាវានោះទេ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm