អ្នកសារព័ត៌មានហូឡង់ Joost Niemoller បានប្រាប់សារព័ត៌មាន TASS ថា ការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសស៊ីរី បានឈានទៅដល់ដំណាក់កាល «វឹកវរ និងហិង្សា» នៅមជ្ឈិមបូព៌ា។
លោកបាននិយាយថា៖«រដ្ឋស៊ីរីជាមួយរដ្ឋាភិបាលឥស្លាមថ្មី គឺខ្សោយណាស់ ដូច្នេះវាជាឱកាសថ្មីសម្រាប់ក្រុមភេរវករ ដែលហៅថារដ្ឋឥស្លាម(IS)។
យោងតាមលោក Niemoller បានឲ្យដឹងថា អ៊ីស្រាអែល គឺជាអ្នកឈ្នះដ៏សំខាន់ពីការផ្លាស់ប្តូរ នៅក្នុងប្រទេសស៊ីរី ខណៈដែលអ៊ីរ៉ង់ហាក់ដូចជាអ្នកចាញ់ដ៏ធំបំផុត។ អ្នកវិភាគរូបនេះ បាននិយាយថា ស្ថានការណ៍ក៏អាចផ្តល់ផលប្រយោជន៍ដល់ប្រទេសទួរគីផងដែរ ខណៈដែលប្រធានាធិបតីរបស់ខ្លួន លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) មានក្តីសុបិនថា ចក្រភពអូតូម៉ង់រស់ឡើងវិញ។
លោកបានលើកឡើងថា៖«បញ្ហា គឺថាទួរគីក៏ខ្សោយផងដែរ ដូច្នេះនេះ អាចជាការចាប់ផ្តើមនៃសង្រ្គាមមិនចេះចប់រវាងទួរនិងជនជាតិឃើដ។ «អ៊ីរ៉ាក់នឹងបន្តឆ្ពោះទៅរកភាពគ្មានអត្ថិភាព ដោយធ្លាក់ទៅជាបីផ្នែកគឺ ភាគខាងត្បូងស៊ីអ៊ីត ខាងជើងឃើដ និងកណ្តាលស៊ុននី កាន់តែធ្ងន់ធ្ងរទៅៗ»។
លោក Niemoller បានព្រមានថា៖«ដូច្នេះ ភាពចលាចលទាំងមូលសម្រាប់រយៈពេលដ៏យូរ ដែលអាក្រក់សម្រាប់ប្រជាជន ប៉ុន្តែក៏មានគ្រោះថ្នាក់សម្រាប់ក្រុមឥស្សរជនដែលកំពុងកាន់អំណាចផងដែរ» ។
លោក បាននិយាយថា សម្រាប់អឺរ៉ុប ការផ្លាស់ប្តូរនៅក្នុងប្រទេសស៊ីរី មានន័យថា«ជនអន្តោប្រវេសន៍ខុសច្បាប់ថ្មីជាច្រើនមកពីមជ្ឈិមបូព៌ា»។