អំឡុងថ្លែងទៅកាន់សភាអ៊ីស្រាអែលកាលពីថ្ងៃពុធ ប្រធានាធិបតីប៉ារ៉ាហ្គាយលោក Santiago Pena បាននិយាយថា លោកផ្ទេរស្ថានទូតប្រទេសរបស់លោកទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ ដែលជាសញ្ញាមួយនៃសាមគ្គីភាពពិតប្រាកដ ។
លោក Pena បានធ្វើដំណើរទៅដល់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃពុធ និងបានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog មុនពេលធ្វើដំណើរដល់សភាអ៊ីស្រាអែល ជាទីដែលលោកទទួលបានការស្វាគមន៍ផ្លូវការ ។
សុន្ទរកថារបស់លោកទៅកាន់សមាជិកសភាអ៊ីស្រាអែល បានកើតមានបន្ទាប់ពីសុន្ទរកថារបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបានថ្លែងអំណរគុណលោក Penaសម្រាប់ការគាំទ្រអ៊ីស្រាអែលរបស់គាត់ ។
គេរំពឹងថា លោក Pena នឹងចូលរួមពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានទូតប៉ារ៉ាហ្គាយនៅក្នុងទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃព្រហស្បតិ៍នេះ ។
ប៉ារាហ្គាយ បានបើករួចទៅហើយស្ថានទូតរបស់ខ្លួននៅទីក្រុងហ្សេរុយសាឡឹម កាលពីខែឧសភា ឆ្នាំ ២០០៨ និងជាប្រទេសទី ២ ធ្វើតាមសហរដ្ឋអាមេរិក ក្នុងការផ្ទេរស្ថានទូតនយោបាយដ៏រសើបមួយនេះ ចេញពីទីក្រុងតែល អាវីវ ។
ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលប៉ុន្មានខែក្រោយមក ពួកគេបានផ្ទេរបេសកកម្មការទូតត្រឡប់ទៅកាន់ទីក្រុងតែល អាវីវ វិញ ៕