អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បាននិយាយនៅក្នុងអត្ថាធិប្បាយរបស់អ្នកស្រីទាក់ទងនឹងការប៉ុនប៉ងរបស់លោកខាងលិច ក្នុងការធ្វើឲ្យស្ថានការណ៍ នៅក្នុងប្រទេសបាល់កង់ មានអស្ថិរភាពថា បណ្តាប្រទេសលោកខាងលិចកំពុងបង្កើតផែនការស្តីពីអស្ថិរភាពនៃស្ថានការណ៍ នៅក្នុងប្រទេសស៊ែប៊ី តាមរយៈសេណារីយោ «បដិវត្តន៍ពណ៌» និងដោយដាក់សម្ពាធលើអាជ្ញាធរជាតិស្របច្បាប់។
អ្នកការទូតរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសថា៖«យើងមើលព្រឹត្តិការណ៍ក្នុងប្រទេសស៊ែប៊ី នៅក្នុងបរិបទនៃផែនការរបស់ប្រទេសលោកខាងលិច ក្នុងការធ្វើឲ្យស្ថានការណ៍មានអស្ថិរភាព ក្នុងប្រទេសនេះ។ អាជ្ញាធររបស់ខ្លួនកំពុងត្រូវបានជំរុញឲ្យឈានដល់កម្រិតមួយដែលពួកគេនឹងត្រូវតែសម្រេចចិត្តថាតើត្រូវបន្តគោលនយោបាយរបស់ពួកគេ ដើម្បីផលប្រយោជន៍ប្រជាជនរបស់ពួកគេ ឬដើម្បីបង្វែរផ្លូវនៃកិច្ចសហប្រតិបត្តិការ។
យោងតាមអ្នកស្រី Zakharova បានឲ្យដឹងថា ស្ថាប័នគ្រប់គ្រងស្វ័យភាពបណ្តោះអាសន្ន នៅទីក្រុង Pristina ដែលអនុញ្ញាតដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំណត់ដំណាក់កាល ដើម្បីបង្កើតលក្ខខណ្ឌដែលមិនអាចអត់ឱនបានសម្រាប់ប្រជាជនស៊ែប៊ីនៃប្រទេសកូសូវ៉ូ ដោយព្យាយាមបណ្តេញពួកគេ ចេញពីតំបន់នេះ ប្រកបដោយប្រសិទ្ធភាព។
