អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កងបញ្ជាការណាតូនៅក្នុងទីក្រុង Wiesbaden របស់ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានបង្កើតឡើងដើម្បីជួយអ៊ុយក្រែន និងផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់ទាហានពួកគេនោះ បច្ចុប្បន្នចាប់ផ្តើមដំណើរការហើយ ។
លោក Rutte និយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda ថា កងបញ្ជាការណាតូនៅទីក្រុង Wiesbaden សម្រាប់ជំនួយសន្តិសុខ និងវគ្គបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ឥឡូវកំពុងដំណើរការ ។
លោកថា នៅជំនួបរដ្ឋមន្រ្តីការបរទេសណាតូក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីដើមខែនេះ សម្ព័ន្ធយោធាណាតូ បានប្តេជ្ញាចិត្តផ្តល់គ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ស្របពេលរុស្ស៊ីបង្កើនការវាយប្រហារដោយមានជំនួយគាំទ្រពីកូរ៉េខាងជើង ។
លោក Rutte បន្តថា សម្ព័ន្ធយោធាណាតូនៅតែប្តេជ្ញាចិត្តផ្តល់ហិរញ្ញវត្ថុតាមការសន្យាចំនួន ៤០ពាន់លានអឺរ៉ូ លើជំនួយសន្តិសុខសម្រាប់អ៊ុយក្រែនក្នុងឆ្នាំនេះ ហើយកងបញ្ជាការណាតូនៅទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់ សម្រាប់ជំនួយសន្តិសុខ និងវគ្គបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ឥឡូវកំពុងដំណើរការ ។
លោកបានបញ្ជាក់ទៀតថា ប៉ុន្តែពួកយើងត្រូវបន្តដំណើរវែងឆ្ងាយទៀត ដើម្បីផ្លាស់ប្តូរផ្លូវសង្រ្គាមមួយនេះ ហើយលោកដឹងថា លោកអាចរាប់បញ្ចូលទាំងការគាំទ្ររបស់ប្រទេសលីទុយអានីផងដែរ ៕