ទីភ្នាក់ងារសារព័ត៌មានAnadolu បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពសន្តិសុខទួរគីអនាមិកថាអង្គការស៊ើបការណ៍សម្ងាត់ជាតិ (MIT) របស់ប្រទេសទួរគី «បានសម្លាប់» សមាជិកជាន់ខ្ពស់នៃគណបក្សពលករឃើដ (PKK)ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ មុនពេលមានការវាយប្រហារលើកងកម្លាំងទួរគី។
របាយការណ៍ បានឲ្យដឹងថា លោក Firat Serihan ដែលទួរគីតាមស្វែងរកចាប់ខ្លួន ត្រូវបាន «សម្លាប់» នៅក្នុងការវាយប្រហារដ៏ជាក់លាក់មួយ នៅក្នុងតំបន់ Gara ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ដោយមិនបានបញ្ជាក់អំពីពេលវេលានៃប្រតិបត្តិការនោះទេ។
ជារឿយៗ អាជ្ញាធរទួរគីប្រើពាក្យ «សម្លាប់» នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ដើម្បីបញ្ជាក់ថា ភេរវ ករដែលត្រូវបានសង្ស័យថា បានចុះចាញ់ ត្រូវបានគេសម្លាប់ ឬត្រូវបានចាប់ខ្លួន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈទួរគី TRT លោក Serihan និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលត្រៀមវាយប្រហារកងកម្លាំងសន្តិសុខទួរគី នៅទីក្រុង Gara ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការ។
លោក Serihan ត្រូវបានគេសង្ស័យថា បានរៀបចំផែនការ និងដឹកនាំការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងកងកម្លាំងសន្តិសុខទួរគី នៅភាគខាងជើងប្រទេសស៊ីរី ក្នុងឆ្នាំ ២០១៦។

