ជនប៉ាឡេស្ទីន បានចូលរួមពិធីបុណ្យអ្នកសារព័ត៌មាន ៥នាក់ ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគកណ្តាលតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍ ។
អ្នកសារព័ត៌មាន Al Jazeera លោក Anas al-Sharif បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អ្នកសារព័ត៌មានមកពីទូរទស្សន៍ Al-Quds Today កំពុងរាយការណ៍អំពីព្រឹត្តិការណ៍ នៅជិតមន្ទីរពេទ្យ al-Awda ដែលមានទីតាំងនៅក្នុងជំរំជនភៀសខ្លួន Nuseirat នៅពេលដែលរថយន្តផ្សាយរបស់ពួកគេរងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
អ្នកសារព័ត៌មាន ដែលបានស្លាប់នោះ មានឈ្មោះ Fadi Hassouna, Ibrahim al-Sheikh Ali, Mohammed al-Ladah, Faisal Abu al-Qumsan និង Ayman al-Jadi ។
ម្តាយរបស់អ្នកសារព័ត៌មានម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានត្រូវបានសម្លាប់ដែលបានចូលរួមពិធីបុណ្យសពពួកគេ បានថ្កោលទោសការវាយប្រហារនេះដែលបានសម្លាប់កូនប្រុស Fadi Hassouna របស់គាត់ ។ អ្នកស្រីនិយាយថា ភាពផ្អែមល្ហែមលែងនៅសេសសល់ទៀតហើយ ។
ខណៈពេលនោះដែរ កងទ័ពអ៊ីស្រាអែល និយាយថា កងទ័ពអាកាសរបស់ពួកគេ បានវាយប្រហាររថយន្តដែសមាជិកក្រុមជីវពលជីហាដអ៊ិស្លាមនៅក្នុងនោះ ៕

