នៅថ្ងៃព្រហស្បតិ៍នេះ គណបក្សកាន់អំណាចកូរ៉េខាងត្បូង គឺគណបក្សអំណាចប្រជាជន(PPP) បានជំរុញឲ្យគណបក្សប្រឆាំងបញ្ឈប់ការប៉ុនប៉ងរបស់ពួកគេ ដើម្បីចោទប្រកាន់ប្រធានាធិបតីស្តីទីលោក Han Duck-soo តទៅទៀត ។
គណបក្សប្រឆាំងសំខាន់របស់កូរ៉េខាងត្បូង បានណែនាំសេចក្តីស្នើច្បាប់ ដើម្បីចោទប្រកាន់លោក Han ហើយនិងរៀបចំការបោះឆ្នោតនៅថ្ងៃសុក្រស្អែកនេះ គឺជាចំណាត់ការមួយដែលនឹងធ្វើឲ្យវិបត្តិធម្មនុញ្ញប្រទេសមួយនេះ កាន់តែលិចលង់ជ្រៅទៅ និងជាវិបត្តិមួយបង្កឡើងដោយសារច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់អតីតប្រធានាធិបតីលោក Yoon Suk Yeol ។
លោក Kweon Seong-dong គឺជាប្រធានស្តីទីគណបក្ស PPP និយាយថា ការទោទន់របស់គណបក្សប្រជាធិបតេយ្យក្នុងការចោទប្រកាន់ ឥឡូវកាន់តែធ្វើឲ្យរដ្ឋាភិបាលគ្រោះថ្នាក់ ធ្វើឲ្យកិច្ចការរដ្ឋបំផ្លិចបំផ្លាញទាំងស្រុង ។
គណបក្សប្រឆាំង បានគំរាមចោទប្រកាន់លោក Han បើសិនជារូបលោកពុំតែងតាំងភ្លាមៗទេនោះនូវមន្រ្តីយុត្តិធម៌ ៣នាក់ ដើម្បីបំពេញមុខតំណែងទំនេរនៅតុលាការធម្មនុញ្ញ ៕