រដ្ឋមន្ត្រីសន្តិសុខជាតិនិយមអ៊ីស្រាអែល បានឡើងលើព្រះវិហារ Al-Aqsa ស្ថិតនៅក្នុងទីក្រុងហ្សេរុយសាឡឹមនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីបួងសួងសុំសេចក្តីសុខដល់ចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ក៏ដូចជាទាហានអ៊ីស្រាអែល ។
គោលជំហរផ្លូវការរបស់អ៊ីស្រាអែលដែលទទួលយកច្បាប់អាយុកាលច្រើនទសវត្សរ៍ រឹតត្បិតអ្នកបួងសួងមិនមែនមូស្លីមនៅបរិវេនព្រះវិហារមួយនេះ ដែលជាទីតាំងដ៏ពិសិដ្ឋបំផុតទី ៣របស់អ៊ិស្លាម ដែលគេស្គាល់ថាជាប្រាសាទភ្នំជ្វីហ្វ ។
ក្រោមស្ថានការណ៍អាយុកាលរាប់ទសវត្សរ៍រៀបចំជាមួយអាជ្ញាធរមូស្លីម ព្រះវិហារ Aqsa ត្រូវបានគ្រប់គ្រងដោយគ្រឹះស្ថានសាសនាហ្សកដានី ហើយក្រោមច្បាប់ដែលមានអាយុកាលរាប់ទសវត្សរ៍ ជនជាតិជ្វីហ្វ អាចទៅលេងទីនោះបាន ប៉ុន្តែពួកគេមិនអាចបួងសួងនៅទីនោះបានទេ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X រដ្ឋមន្រ្តីសន្តិសុខរឹងរុសអ៊ីស្រាអែលលោក Itamar Ben-Gvir និយាយថា ថ្ងៃនេះ លោកបានឡើងលើទីសក្ការបូជាដ៏ពិសិដ្ឋរបស់ពួកយើង ដើម្បីបួងសួងសុំសុខុមាលភាពដល់ទាហានរបស់ពួកយើង និងការវិលត្រលប់មកវិញភ្លាមៗនូវចំណាប់ថ្នូរ ហើយនិងជ័យជំនះទាំងស្រុង ដោយមានជំនួយពីព្រះ ៕