មានការសង្ស័យថាមីស៊ីលរុស្ស៊ីបណ្ដាលឲ្យយន្តហោះអាស៊ែរបៃហ្សង់ធ្លាក់ ខណៈក្រុងមូស្គូព្រមានប្រឆាំងការចោទប្រកាន់គ្មានមូលដ្ឋាន

2024/12/27 03:22:22 pm        235

សារព័ត៌មានរបស់ប្រទេសអាស៊ែរបៃហ្សង់ និងមន្ត្រីអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៦ ធ្នូ ថា ក្រុមមន្ត្រី អាស៊ែរបៃហ្សង់ និងមន្ត្រីអាមេរិកជឿថាមីស៊ីលបាញ់ពីដីទៅលើអាកាសរបស់រុស្ស៊ី បានបណ្ដាលឲ្យយន្តហោះដឹកអ្នកដំណើររបស់ប្រទេសអាស៊ែរបៃហ្សង់ បានធ្លាក់ ខណៈវិមានក្រឹមឡាំង ព្រមានប្រឆាំងការចោទប្រកាន់គ្មានមូលដ្ឋានជុំវិញគ្រោះមហន្តរាយនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា នោះនឹងក្លាយជាកំហុសក្នុងការបង្កើតសម្មតិកម្មណាមួយ មុនពេលការសន្និដ្ឋាននៃការស៊ើបអង្កេត។ 

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែរបៃហ្សង់អ៊ែរឡាញ បានធ្លាក់នៅជិតទីក្រុងអោកតាវ (Aktau)របស់ប្រទេសកាហ្សាក់ស្ថាន ដែលជាមជ្ឈមណ្ឌលប្រេង និងឧស្ម័ន កាលពីថ្ងៃពុធទី២៥ធ្នូសប្ដាហ៍នេះ បន្ទាប់ពីបានហោះហើរ ហើយមូលហេតុនាំឲ្យធ្លាក់នៅមិនទាន់បានកំណត់បានទេ។មនុស្ស ៣៨ នាក់ក្នុងចំណោម ៦៧ នាក់នៅលើយន្តហោះបានស្លាប់។

យន្តហោះ អ៊ីមប្រាយយ៉ា ១៩០ (Embraer 190) ត្រូវបានគេសន្មត់ថាហោះហើរពីភាគពាយ័ព្យពីរដ្ឋធានីបាគូ(Baku)របស់អាស៊ែរបៃហ្សង់ទៅកាន់ទីក្រុងក្រូស្នី(Grozny)ក្នុងតំបន់ឆេកស្នី(Chechnya)ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ប៉ុន្តែបានបង្វែរទិសដៅឆ្លងកាត់សមុទ្រកាសព្យែន (Caspian)។ 

ការស៊ើបអង្កេតកំពុងដំណើរការ ដោយគេហទំព័រដែលគាំទ្ររដ្ឋាភិបាលអាស៊ែរបៃហ្សង់ Caliber បានដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ពួកគេជឿថា មីស៊ីលរុស្ស៊ីបានបាញ់ចេញពីប្រព័ន្ធការពារដែនអាកាស ផានស្ទ័រ-អេស (Pantsir-S) បានបណ្ដាលឲ្យយន្តហោះនោះធ្លាក់។

ការអះអាងនេះក៏ត្រូវបានរាយការណ៍ដោយសារព័ត៌មានNew York Times ទូរទស្សន៍Euro news និងទីភ្នាក់ងារព័ត៌មានទួរគី Anadolu ផងដែរ ។អ្នកជំនាញអាកាសចរណ៍ និងយោធាមួយចំនួនបាននិយាយថា យន្តហោះនេះប្រហែលជាត្រូវបានបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីដោយចៃដន្យព្រោះយន្តហោះកំពុងហោះហើរក្នុងតំបន់មួយជាទីដែលសកម្មភាពយានដ្រូនរបស់អ៊ុយក្រែនត្រូវបានគេរាយការណ៍៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm