UNIFIL ជំរុញឱ្យអ៊ីស្រាអែលដកទ័ពតាមការសន្យាពីលីបង់ភាគខាងត្បូង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់អាយុកាលមួយខែ

2024/12/27 05:44:27 pm        98

កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បានអំពាវនាវដល់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឲ្យដកទ័ពតាមការការសន្យាដែលបានកំណត់ចេញពីទឹកដីលីបង់ភាគខាងត្បូង ដោយលើកឡើងនូវអ្វីដែលខ្លួនហៅថាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាជាមួយក្រុមប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់។ 

អ៊ីស្រាអែល និងក្រុមហេសបូឡា បានយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានការដកទ័ពអ៊ីស្រាអែលជាដំណាក់កាលបន្ទាប់ពីសង្រ្គាមអស់រយៈពេលជាងមួយឆ្នាំ ស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០០៦ ដែលបានបញ្ចប់ជម្លោះដ៏ធំចុងក្រោយរបស់ពួកគេ។

នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមយុទ្ធជនហេសបូឡា ត្រូវតែចាកចេញពីទីតាំងនៅភាគខាងត្បូងលីបង់ទៅភាគខាងជើងនៃទន្លេ Litani ដែលលាតសន្ធឹងចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនជាមួយអ៊ីស្រាអែល រួមទាំងការដកទ័ពអ៊ីស្រាអែលទាំងស្រុងពីភាគខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយUNIFIL បានសម្តែងការព្រួយបារម្ភចំពោះអ្វីដែលខ្លួនបាននិយាយថា ជាការបន្តការបំផ្លិចបំផ្លាញដោយកងកម្លាំងអ៊ីស្រាអែលនៃតំបន់លំនៅដ្ឋាន ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងប្រទេសលីបង់ ដោយចាត់ទុកថានេះគឺជាការរំលោភលើសេចក្តីសម្រេច១៧០១ របស់អង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ បន្តជំរុញឱ្យមានការដកចេញទាន់ពេលវេលានៃកងកម្លាំងការពារអ៊ីស្រាអែល និងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធលីបង់ តាមទីតាំងរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងការអនុវត្តពេញលេញនៃសេចក្ដីសម្រេច១៧០១ ជាមាគ៌ាគ្រប់ជ្រុងជ្រោយឆ្ពោះទៅរកសន្តិភាព៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm