អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង សម្រេចលទ្ធផលបានប្រមាណ ៩៦,០៤%

2024/12/27 05:47:11 pm        245

កំពង់ឆ្នាំង៖ គិតមកដល់ចុងខែធ្នូ ឆ្នាំ២០២៤នេះ អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ទំនប់​ការពារ​ទឹក​ជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែ​លម្អ​គ្រប់​គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹងទន្លេសាប ជំហាន១ សម្រេចលទ្ធផលជារួមបានប្រមាណ៩៦,០៤%ហើយ និ​ងគ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៥ ។ គម្រោងនេះ ធ្វើឡើង​ក្រោម​កម្ចី​ឥណទាន​សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោក សែម គឹមជឿន ប្រធានគ្រប់គ្រងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប បា​ន​ថ្លែងថា អនុគម្រោងសាងសង់ប្រព័ន្ធលូ ទំនប់ការពារទឹកជំនន់ និងស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុងកំពង់ឆ្នាំងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមសាងសង់តាំងពីខែសីហា ឆ្នាំ២០២២ និង​គ្រោង​បញ្ចប់​នៅខែមេសា ឆ្នាំ២០២៥ ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពាក់ព័ន្ធនឹង​វិស័យ​ទឹក​កខ្វក់​នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បាន និងកំពុង​ពន្លឿន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្នែក​ទន់​ផង​ដែរ នោះគឺការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ដែលកំណត់​អំពី​ក្រប​ខណ្ឌ​គតិយុត្ត​ក្នុង​ការ​គ្រប់​គ្រង ការអភិវឌ្ឍន៍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់​ប្រព័ន្ធ​ទឹកកខ្វក់នៅកម្ពុជា សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃ​ប្រព័ន្ធ​ទឹក​កខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារ​បរិស្ថាន​។ ក្នុងការសាងសង់នេះ បានធ្វើអោយប៉ះពាល់ទៅលើផ្លូវកៅស៊ូប្រភេទAC, ផ្លូវកៅស៊ូ​ប្រភេទ​DBST, និងផ្លូបេតុង១ចំនួនក្នុងក្រុងកំពង់ឆ្នាំង តែក្រុមការងារ​បាន​ជួស​ជុល​ជូន​វិញ​ជា​បណ្តើរ​ៗ និងរួចរាល់នៅក្នុងខែមករាខាងមុខនេះ សូមប្រជាពលរដ្ឋ​ទាំង​អស់​យោគ​យល់​អធ្យាស្រ័យផ​ងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ធនាគារអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយោគយល់អធ្យាស្រ័យដល់ក្រុមការងារសាង​សង់​អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ទំនប់ការពារទឹកជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១នេះ និងបានខិតខំរួមសហការគ្នាយ៉ាងសកម្ម ធ្វើឱ្យសម្រេចបានជាស្ថាពរនូវសមិទ្ធផលនេះឡើង រហូតបានេជិតរួចរាល់១០០%។ បន្ថែមពីនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា សូមចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះស្ថិតស្ថេរគង់វង្ស ប្រើប្រាស់បានយូរអង្វែងទៅអនាគត៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm