រុស្ស៊ី បំផ្លាញផែនការអ៊ុយក្រែន ក្នុងការប៉ុនប៉ងសម្លាប់មន្ត្រីជាន់ខ្ពស់ដោយគ្រាប់បែកបង្កប់

2024/12/27 05:59:08 pm        118

សេវាសន្តិសុខសហព័ន្ធ FSB របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ ធ្នូ) ថា ខ្លួនបានបំផ្លាញផែនការជាច្រើនដោយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ក្នុងការប៉ុនប៉ងសម្លាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេនៅទីក្រុងមូស្គូ ដោយប្រើគ្រាប់បែកបង្កប់ក្នុងឧបករណ៍សាកថ្មចល័ត ផៅវើ ប៊ែង (Power Bank) ឬសាមីឯកសារ។

គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែធ្នូ ចារកម្មអ៊ុយក្រែន SBU បានសម្លាប់ឧត្តមសេនីយ៍ឯក Kirillov ប្រធានកងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមីសាស្រ្តរបស់រុស្ស៊ី នៅទីក្រុងមូស្គូ នៅខាងក្រៅអគារផ្ទះល្វែង ដោយការបំផ្ទុះគ្រាប់បែកដែលភ្ជាប់ទៅនឹងម៉ូតូអគ្គិសនីខ្នាតតូច (Scooter)។

ប្រភព SBU បានបញ្ជាក់ប្រាប់រ៉យទ័រថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ចារកម្មរុស្ស៊ី FSB ដែលជាអ្នកស្នងតំណែងដ៏សំខាន់របស់ KGB សម័យសូវៀត បាននិយាយថា ពលរដ្ឋរុស្ស៊ី ត្រូវបានជួលដោយចារកម្មអ៊ុយក្រែន ដើម្បីអនុវត្តផែនការនោះ។

FSB និយាយថា បុរសម្នាក់បានយកគ្រាប់បែកដែលបង្កប់ក្នុង Power Bank នៅទីក្រុងមូស្គូ ដែលមាន បំណងដាក់ភ្ជាប់ជាមួយមេដែកទៅនឹងរថយន្តរបស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការពារជាតិ។ បុរសជនជាតិរុស្សីម្នាក់ទៀត ទទួលភារកិច្ចក្នុងការឈ្លបយកការណ៍របស់មន្ត្រីការពារជាតិជាន់ខ្ពស់រុស្ស៊ី ដោយមានគម្រោងបញ្ជូនគ្រាប់បែកដែលបង្កប់ថតឯកសារ។

ទីក្រុងមូស្គូ ចាត់ទុកអ៊ុយក្រែន ជាអ្នកទទួលខុសត្រូវសម្រាប់ការធ្វើឃាតដ៏ឥស្សរជនជាច្រើនលើទឹកដីរបស់ខ្លួន ដែលរៀបចំឡើងដើម្បីធ្វើឱ្យកម្លាំងរុស្ស៊ីចុះខ្សោយ ហើយនិយាយថា លោកខាងលិចកំពុងគាំទ្រ "របបភេរវករ" នៅក្នុងទីក្រុងគីវ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm