រយៈពេល៤ឆ្នាំ កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់ចេញពីប្រទេសចំនួនជាង​មួយម៉ឺនបួនពាន់នាក់

2024/12/27 06:02:08 pm        130

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអះអាងថា ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០១៩ ដល់ឆ្នាំ២០២៣ បានធ្វើការបណ្តេញចេញជនបរទេសល្មើសច្បាប់ពីប្រទេសកម្ពុជា ចំនួន​១៤.២៥២នាក់ មកពី១០៧សញ្ជាតិ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ដើម្បីទប់ស្កាត់ និង​កាត់​បន្ថយឲ្យបានជាអតិបរមាណ នូវជនបរទេសខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ និង​បទ​ឧក្រិដ្ឋ​ឆ្លងដែនធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អគ្គនាយក បាន​បន្ត​ខិតខំបង្កើនប្រសិទ្ធភាពលើប្រធានការប្រមូល ផ្លាស់ប្តូរព័ត៌មាន ស្រាវជ្រាវ និងស៊ើប​អង្កេត​ជា​ប្រចាំ ដើម្បីស្វែងរក ជនបរទេសប្រព្រឹត្តល្មើស និងជនពាក់ព័ន្ធ​ដែល​មាន​ជា​អាទិ៍​សកម្មភាព​លួច​ជ្រៀត​ចូល​ដោយខុសច្បាប់ តាមច្រកសមុទ្រ និងតាមរបៀងព្រំដែនគោក មកធ្វើការខុសច្បាប់ ដែល​នាំ​ឲ្យមានសកម្មភាពជួញដូរមនុស្ស ជួញដូរពលកម្ម ការបង្ខាំងមនុស្សធ្វើពលកម្មហួសម៉ោង និង​ទារុណកម្ម ស្នាក់នៅហួសរយៈពេល កំណត់ ការប្រកបការងារដោយគ្មានបណ្ណការងារ និង​ការ​គេច​មក​លាក់ខ្លួនរបស់ជនល្មើសដែលប្រព្រឹត្តខុសច្បាប់នៅប្រទេសផ្សេងៗជាដើម។

ពាក់ព័ន្ធនឹងកិច្ចការនេះ អគ្គនាយករដ្ឋានអន្តោប្រវេសបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ជន​បរទេស​ប្រព្រឹត្ត​ល្មើស​ច្បាប់​អន្តោ​ប្រវេសន៍​សរុប​ចំនួន១៤.១៤៧នាក់មាន៨៨សញ្ជាតិ ជនបរទេសប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ សរុប​ចំនួន​ ៣.០៨៥​នាក់​មកពី២៨សញ្ជាតិ និងបានធ្វើការឃាត់​ខ្លួន​បណ្តេញ​ចេញ​ជន​បរទេស​ល្មើស​ច្បាប់​ពី​ប្រទេស​កម្ពុជា​ចំនួន ១៤.២៥២នាក់មកពី១០៧សញ្ជាតិ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm