សង្រ្គាមនៅស៊ូដង់ បានក្លាយជាតំណាងដ៏ធ្ងន់ធ្ងរបំផុតនៃមនុស្សជាតិខណៈមនុស្សជាង២ម៉ឺននាក់ស្លាប់និង២៥លាននាក់ធ្លាក់ក្នុងភាពអត់ឃ្លាន

2024/12/27 11:23:30 am        81

នៅក្នុងប្រទេសស៊ូដង់ ជម្លោះប្រដាប់អាវុធរយៈពេល ២០ ខែរវាងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)និងកងទ័ពស៊ូដង់(SAF)បានសម្លាប់មនុស្សជាង២០.០០០នាក់ និងបង្ខំឱ្យប្រជាជនប្រហែល២៥លាននាក់ ពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ ទទួលរងភាពអត់ឃ្លានធ្ងន់ធ្ងរ និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

ទន្ទឹមនឹងនេះដែរ ពលរដ្ឋស៊ូដង់ ១៤ លាននាក់ត្រូវបានរត់គេចចេញពីទីលំនៅ ក្នុងនោះមានប្រហែល ៣,១ លាននាក់កំពុងស្វែងរកកន្លែងភៀសខ្លួននៅខាងក្រៅប្រទេស ភាគច្រើនក្នុងប្រទេសឆាដ ស៊ូដង់ខាងត្បូង អ៊ូហ្គង់ដា និងអេហ្ស៊ីប។ 

ស្របពេលជម្លោះនៅតែបន្តដុតកំឡោចប្រទេសនៅទ្វីបអាហ្វ្រិកមួយនេះ អ្នកនៅរស់រានមានជីវិតពីការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទផ្សេងទៀត កំពុងតស៊ូដើម្បីទទួលបានការព្យាបាលវេជ្ជសាស្ត្រ ឱសថសំខាន់ៗ និងសេវាជំនួយផ្លូវចិត្តជាដើម។

បច្ចុប្បន្ន កុមារកំពុងរងគ្រោះពីសង្រ្គាមដ៏ឃោរឃៅនេះ។ អំពើហិង្សាផ្លូវភេទក៏មានច្រើនក្នុងជម្លោះស៊ូដង់។

យោងតាមអង្គការវេជ្ជសាស្ត្រគ្រូពេទ្យគ្មានព្រំដែន MSF មនុស្សប្រហែលម្នាក់ ក្នុងចំណោម៦ នាក់ដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Bashair Teaching Hospital នៅស្រុក ខាទុំខាងត្បូងដោយសាររបួសទាក់ទងនឹងសង្រ្គាម ដូចជាការបាញ់កាំភ្លើង គ្រាប់ផ្លោង និងរបួសដោយការបំផ្ទុះជាដើម នៅចន្លោះខែមករាដល់ខែកញ្ញា ឆ្នាំ ២០២៤ មានអាយុ ១៥ ឆ្នាំ ឬតិចជាងនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am