វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំទី១ នៅក្រុងប៉ៃលិន

2024/12/27 06:36:06 pm        90

ប៉ៃលិន៖ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានដឹកនាំធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅ​ក្រុង​ប៉ៃលិន ដើម្បីផ្ដល់ព័ត៌ មានដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផល​សម្រេច​បាន​លើ​ការ​អនុវត្ត​សកម្មភាពនានារបស់ក្រុម ប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ និងឆ្លើយតបទៅនឹង បញ្ហា​ប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានេះ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ច ថ្នាក់​មូល​ដ្ឋាន​នៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមកិច្ច នៅមូល ដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រកប​ដោយ​ប្រសិទ្ធភាព ដូច្នេះការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍​ដ៏​មាន​សារៈ​សំខាន់​មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួម របស់ប្រជាពលរដ្ឋ ក្នុង​កិច្ចដំណើរការ អភិបាលកិច្ចរបស់ក្រុម ប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង​ផ្តល់​ឱកាស​ក្នុង​ការ​ពិភាក្សាប្រកបដោយតម្លាភាព គ្រប់ជ្រុងជ្រោយ ការទទួលបាន​នូវ​ពហុ​គំនិត​ពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សង្គមស៊ីវិល សាធារណៈជននានា ដែលអាចទទួល​បាន​នូវ​ការ​ផ្ទៀងផ្ទាត់​នូវ​តម្រូវ​ការ​ពិត​ប្រាកដ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

នាឱកាសចូលរួមឆ្លើយតបចំពោះសំណើរ សំណូមពរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងប៉ៃលិន ដែល​បានលើកឡើងនៅក្នុងវេទិការ លោកជំទាវ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងនាម​ជា​អាជ្ញាធរខេត្ត ធ្វើការដោះស្រាយនូវសំណើរ សំណូមពរ និងបញ្ហាប្រឈម​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ការទទួលខុសត្រូវខ្ពស់ ជាពិសេសលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការ​ពង្រឹង​ការ​អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព តាមរយៈការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​នូវ​ក្មេង​ទំនើង ការបង្ក្រាបចំពោះជនដែលលួចលាក់ជួញដូរ និងប្រើប្រាស់ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ​និងការឆ្លើយតម្រូវការមូលដ្ឋាន ដូចជា បញ្ហាភ្ជាប់ទឹកស្អាត អគ្គិសនី ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ និងការដោះស្រាយបញ្ហាវិវាទរបស់ប្រជាពលរដ្ឋជាដើម។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និង​អ្នក​ពាក់​ព័ន្ធទាំងអស់ បានព្ចោញ មតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវ​ការ​ជាក់​ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូម​ពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអ ក្នុង សហគមន៍​របស់​ពួក​គាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ ប្រជាពលរដ្ឋ លើការ​អភិវឌ្ឍ​នៅ​តាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ។

ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងវេទិការ នេះ ពិត​ជា​បានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃ​ការ​គាំទ្រ និងជំរុញការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាម​ក្រប​ខ័ណ្ឌ​យុទ្ធ​សាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ ឲ្យកាន់តែទទួល​បាន​លទ្ធផល​ជោគ​ជ័យ​ថ្មី​ៗ​ថែម​ទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងប៉ៃលិន នាឱកាសនេះ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើកឡើង​នូវ​សំណួរ និងសំណូមពរ ដោយផ្ទាល់មាត់ មានចំនួន១៤ករណី និងជាលាយលក្ខណ៍អក្សរ ចំនួន១៥​ករណី ដោយឆ្លើយតបដោះស្រាយភ្លាមៗក្នុងអង្គវេទិការ ចំនួន១៤ករណី៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm